ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple និង Samsung ជាគូបដិបក្ខគ្នាតែ Apple នឹងត្រូវពឹង Samsung រឿងសំខាន់មួយ

5 ឆ្នាំ មុន

យោង​តាម​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា Apple អាច​នឹង​ចេញ​លក់​ទូរស័ព្ទ iPhone ចំនួន​២​ប្រភេទ​ដែល​ប្រើប្រាស់​អេ​ក្រង់ OLED ។ ប៉ុន្តែ​ការ​លក់​ទូរស័ព្ទ iPhone X…

យោង​តាម​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា Apple អាច​នឹង​ចេញ​លក់​ទូរស័ព្ទ iPhone ចំនួន​២​ប្រភេទ​ដែល​ប្រើប្រាស់​អេ​ក្រង់ OLED ។ ប៉ុន្តែ​ការ​លក់​ទូរស័ព្ទ iPhone X ធ្លាក់​ចុះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​ព្យាយាម​កាត់​បន្ថយ​ការ​ខាតបង់ និង​ការ​កុម្ម​ង់​ពី​អ្នក​ផ្គត់ផ្គង់​ផង​ដែរ ។ ជា​លទ្ធផល មាន​សេចក្តីរាយការណ៍​ថា Apple បាន​ចរចា​ជាមួយ Samsung ពី​តម្លៃ​អេ​ក្រង់ OLED សម្រាប់​ទូរស័ព្ទ​នេះ ។

តាម​សេចក្តីរាយការណ៍​នា​ពេល​ថ្មី​ៗ​នេះ​ថា Samsung មាន​គម្រោង​ផលិត​អេ​ក្រង់ OLED ប្រមាណ​២៥​លាន​យូ​នី​ត​សម្រាប់ iPhone X និង​៧៥​លាន​យូ​នី​ត​សម្រាប់ iPhone ដែល​នឹង​ដាក់​លក់​នៅ​ឆ្នាំ​២០១៨​នេះ ។ Apple ធ្លាប់​បាន​ចំណាយ​ប្រមាណ​១១០​ដុល្លារ​សម្រាប់​អេ​ក្រង់ OLED មួយ ប៉ុន្តែ Apple អាច​នឹង​ចំណាយ​តែ​១០០​ដុល្លារ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​នេះ ។ Apple និង Samsung បាន​ជួប​គ្នា​ដើម្បី​ពិភាក្សា​ពី​ការ​ចរចា​នេះ ប៉ុន្តែ​មិន​ទាន់​សម្រេច​បាន​អ្វី​ឡើយ ។ ទោះជា​យ៉ាងណា Samsung កំពុង​តែ​ពិចារណា​ថា នឹង​កាត់​បន្ថយ​តម្លៃ ។

យោង​តាម​ការ​រាយការណ៍​មួយទៀត​ថា Samsung បាន​ចាប់ផ្តើម​រៀបចំ​ជាមួយ​ដៃគូ​ដើម្បី​ផលិត​អេ​ក្រង់ OLED សម្រាប់ iPhone ថ្មី ចាប់ពី​ខែឧសភា ខាង​មុខ​នេះ ។ Samsung ប្រហែលជា​ជម្រើស​តែ​មួយ​របស់ Apple ក្នុង​ផ្នែក​ផ្គត់ផ្គង់​ផលិតផល​នេះ ដែល​ធ្វើ​ឲ្យ Samsung អាច​គ្រប់គ្រង​តម្លៃ​បាន​ដោយ​ងាយ ។ យោង​តាម​សារព័ត៌មាន​ថា ការ​ផលិត​អេ​ក្រង់ OLED របស់ LG មាន​ភាព​យឺតយ៉ាវ​ព្រោះតែ​បញ្ហា​ផលិតកម្ម ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​ជួប​ឧបសគ្គ​ក្នុង​ការ​ផ្គត់ផ្គង់​ទៅ​ឲ្យ Apple នៅ​ឆ្នាំ​នេះ ។

អ្នកវិភាគ​ម្នាក់​និយាយ​ថា LG អាច​នឹង​ផ្គត់ផ្គង់​អេ​ក្រង់ OLED តែ​២០%​ប៉ុណ្ណោះ ខណៈ Samsung ផ្គត់ផ្គង់​៨០% ។ ប្រសិនបើ LG មិន​អាច​ផ្គត់ផ្គង់​ឲ្យ Apple បាន​ទេ Samsung នឹង​ផ្គត់ផ្គង់​ជំនួស ។ នៅ​ពេល Samsung ក្លាយជា​អ្នក​ផ្គត់ផ្គង់​តែ​មួយ​នោះ តម្លៃ iPhone នា​ពេល​អនាគត​ក៏​អាច​នឹង​កើនឡើង​ផង​ដែរ ព្រោះ​អេ​ក្រង់ OLED គឺជា​ផ្នែក​ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​របស់ iPhone ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ