ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានម្ល៉េះមីង…ទទួលពីប៊ែ​ល​ហ្ស៊ិ​ក​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​ កាលពី​រសៀល​ថ្ងៃ​ទី​២៥ មេ​សា ២០១៨ បាន​បញ្ជូន​ខ្លួន​ស្ត្រី​សង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ប្រមាណ​ជិត​៤​គីឡូក្រាម​តាម​កញ្ចប់​ផ្ញើ​តាម​ប្រៃសណីយ៍ ។ ជនសង្ស័យ​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​ កាលពី​រសៀល​ថ្ងៃ​ទី​២៥ មេ​សា ២០១៨ បាន​បញ្ជូន​ខ្លួន​ស្ត្រី​សង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ប្រមាណ​ជិត​៤​គីឡូក្រាម​តាម​កញ្ចប់​ផ្ញើ​តាម​ប្រៃសណីយ៍ ។ ជនសង្ស័យ​ឈ្មោះ ឈី ស៊ី​ថន ភេទ​ស្រី អាយុ​៣០​ឆ្នាំ ។

ប្រភព​ព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន​ឆ្លង​ដែន​នេះ គឺ​បាន​ធ្វើ​ឡើង​ដោយ​មានការ​សហការ​គ្នា​ រវាង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ និង​ការិយា​ល័យ​​ទី​៧​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​គណៈកម្មការ​បង្ក្រាប​បទល្មើស​ កាលពី​ថ្ងៃ​ទី​២៣ មេ​សា វេលា​ម៉ោង​៥​ល្ងាច​​ នៅ​ចំណុច​ប្រៃសណីយ៍​កម្ពុជា ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

ប្រភព​ឱ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ​នៃ​អនុ​គណៈកម្មការ​ត្រួតពិនិត្យ​គ្រឿងញៀន តាម​បញ្ញើ​ប្រៃសណីយ៍​មាន​ការ​សំរបសំរួល​ពី​ព្រះរាជអាជ្ញា​រង​លោក រៀល សុ​ភិន បាន​ដំណើរការ​ត្រួតពិនិត្យ​លើ​កញ្ចប់​បញ្ញើ​មិន​ប្រក្រតី ដែល​ផ្ញើ​មក​ពី​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​កមក​កម្ពុជា ហើយ​អ្នក​ទទួល​ជា​ស្ត្រី​ខ្មែរ​ម្នាក់​ក៏​ត្រូវ​ឃាត់ខ្លួន និង​ចាប់​យក​វត្ថុ​តាង​ជា​សារធាតុ​ញៀន​ប្រភេទ​អុ​ិ​ច​ស្តា​ស៊ី​ល​គ្រាប់​(MDMA) ទម្ងន់​សរុប​៣ ៤០០​ក្រាម ។ ក្រោយ​ពី​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​ស្ត្រី​សង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ