ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​មាន​ករណី​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​នៅ​វេលា​ម៉ោង​៨​ជាង​ កម្លាំង​នគរបាល​អន្តោប្រវេសន៍​បាន​ចុះ​ត្រួតពិនិត្យ​​ដែល​ឃាត់​ និងឆែកឆេរ​ជនជាតិ​វៀតណាម​ចំនួន​២២​នាក់ មាន​ស្រី​៨​នាក់ នៅ​ចំណុច​ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ…

រាជធានី​ភ្នំពេញ ​៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​នៅ​វេលា​ម៉ោង​៨​ជាង​ កម្លាំង​នគរបាល​អន្តោប្រវេសន៍​បាន​ចុះ​ត្រួតពិនិត្យ​​ដែល​ឃាត់​ និងឆែកឆេរ​ជនជាតិ​វៀតណាម​ចំនួន​២២​នាក់ មាន​ស្រី​៨​នាក់ នៅ​ចំណុច​ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ។

​ការណ៍​នេះ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ម៉ុ​ក ប៊ុ​ន​ឈាង​អនុប្រធាន​នាយ​ដ្ឋា​ន​ស៊ើបអង្កេត និង​អនុវត្តន៍​និ​តិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ និង​សម្របសម្រួល​ដោយ​លោក​សៀង សុខ​ព្រះ​រា​ជ្ញា​រង​អម​លា​សា​ដំបូង​រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​ក្នុង​ការ​ត្រួតពិនិត្យ​នេះ​សមត្ថកិច្ច​រក​ឃើញ​ជនជាតិ​វៀតណាម​គឺ​សុទ្ធតែ​សៀវភៅ​ស្នាក់​នៅ សញ្ជាតិ​ខ្មែរ​ខុស​ប្រក្រតី និង​ខ្លះ​អត់​មាន​ឯកសារ​គ្រប់គ្រាន់ រួច​ក៏​បាន​សាកសួរ ហើយ​បន្ត​បញ្ជូន​ខ្លួន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ