ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​គ្រូបង្វឹក Barcelona B គេ​បញ្ឈប់​បាត់

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា នាយក​គ្រប់គ្រង​ផ្នែក​ធនធាន​កីឡាករ​ក្លិប​យុវជន Barcelona B លោក Jose Mari Bakero…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា នាយក​គ្រប់គ្រង​ផ្នែក​ធនធាន​កីឡាករ​ក្លិប​យុវជន Barcelona B លោក Jose Mari Bakero បាន​ប្រាប់​ថា ការ​បញ្ឈប់​គ្រូបង្វឹក Gerard Lopez ពី​ក្លិប B ត្រូវ​បាន​សម្រេច​រួច​ហើយ​សម្រាប់​រដូវ​កាល​ក្រោយ ។

លោក Bakero បាន​ពន្យល់​ពី​មូលហេតុ​នៃ​ការ​បញ្ឈប់​ថា «​ពួក​យើង​បាន​សម្រេចចិត្ត​បញ្ឈប់​គ្រូបង្វឹក​របស់​ក្រុម B ហើយ​ខ្ញុំ​គិត​ថា​វា​សាក​សម​នឹង​ឲ្យ​យើង​មើលទៅ​លើ​ការងារ​របស់​គាត់ (Gerard) នៅ​ការ​ប្រកួត​ថ្មី​ៗ​នេះ​» ។

លោក​បន្ត​ថា «​វា​ពិតជា​ពិបាក​នឹង​ធ្វើ​បែប​នេះ​ណាស់ ព្រោះថា​យើង​មានទឹក​ចិត្តជា​មនុស្ស​ដូច​គ្នា ។ តែ​យើង​ត្រូវ​គិត​ពី​ការ​ប្រកួត​នៅ​រដូវ​កាល​ក្រោយ ។ យើង​ត្រូវ​មើលទៅ​អនាគត​» ។
គួរ​បញ្ជាក់​ផង​ដែរ​ថា ក្លិប​អ្នកមាន​បុណ្យ​ក្រុម B បាន​ហៅ​លោក Francisco Javier Garcia Pimienta មក​ជួប ដើម្បី​ធ្វើ​ជា​អ្នក​បន្ត​តំណែង​ជំនួស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ