ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​ធំ​បុក​ម៉ូតូ​ពីក្រោយ​ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កម្មករ​រោងចក្រ​ម្នាក់​ឈ្មោះ សុះ ខ​យ៉ា​ស់ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ​អី​ស្លា​ម មាន​ទីលំនៅ​ភូមិ​ស្រែ​ចាម​លើ ឃុំ​អូរ​ជ្រៅ…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្មករ​រោងចក្រ​ម្នាក់​ឈ្មោះ សុះ ខ​យ៉ា​ស់ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ​អី​ស្លា​ម មាន​ទីលំនៅ​ភូមិ​ស្រែ​ចាម​លើ ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃ​នប់ បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៨ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ក្នុង​ខណៈ​ជិះ​ម៉ូតូ​ទៅ​ធ្វើការ​នៅ​រោងចក្រ​បិត​ត្រាំ​ង រវាង​រថយន្ត​១​គ្រឿង​ម៉ាក​ហ្វុ​យ​សូ ក្បាល​ពណ៌​ត្រួយ​ចេក ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២E-០១២៦ ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ (​អ្នកបើកបរ​គេចខ្លួន​បាត់​) មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ១G-៦៨២៩ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ សុះ ខ​យ៉ា​ស់ ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​តែ​ម្តង ។ បច្ចុប្បន្ន វត្ថុ​តាង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ស្រុក​ព្រៃ​នប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ