ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វព្រៃ​ទាំងនោះ​ពិតជា​កម្រ​មាន​ណាស់ ហើយ​ក៏​ជិត​ផុត​ពូជ​ដែរ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សួនសត្វ​ព្រៃ​មួយ​កន្លែង​លើ​ផ្ទៃដី​ជាង​១០​ហិច​តា ត្រូវ​បាន​បង្កើត​ឡើងជា​លើក​ដំបូង​លើ​ទឹកដី​ខេត្តមណ្ឌលគិរី ដែល​ស្ថិត​នៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​កម្សាន្ត និង​ថតរូប​លេង​ជាមួយ​សត្វ​កម្រ​មាន​ទាំងនោះ ។ លោក…

ខេត្តមណ្ឌលគិរី ៖ សួនសត្វ​ព្រៃ​មួយ​កន្លែង​លើ​ផ្ទៃដី​ជាង​១០​ហិច​តា ត្រូវ​បាន​បង្កើត​ឡើងជា​លើក​ដំបូង​លើ​ទឹកដី​ខេត្តមណ្ឌលគិរី ដែល​ស្ថិត​នៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​កម្សាន្ត និង​ថតរូប​លេង​ជាមួយ​សត្វ​កម្រ​មាន​ទាំងនោះ ។

លោក ហេង តូច អាយុ​៤៣​ឆ្នាំ អ្នក​មើលថែ​សួនសត្វ​ព្រៃ​បាន​ឲ្យ​ដឹង​ថា សួនសត្វ​នេះ​បាន​បង្កើត​ឡើង​ជិត​២​ឆ្នាំ​មក​ហើយ ដោយ​បាន​ចិញ្ចឹម​សត្វព្រៃ​ចំនួន​៥​ប្រភេទ លើ​ទំហំ​ផ្ទៃដី​១០​ហិច​តា និង​មាន​អ្នក​មើលថែ​ចំនួន​៤​នាក់ ។ លោក ហេង តូច បន្ត​ថា សួនសត្វ​នេះ​បង្កើត​ឡើង ដោយ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​មូលនិធិ មយូ​រ៉ា ការពារ​សត្វព្រៃ ដើម្បី​ចូលរួម​អភិរក្ស នឹង​ការពារ​ពូជ​សត្វព្រៃ ដែល​កំពុង​រង​ការ​គម្រាម​គំ​ហែង​រាល់ថ្ងៃ ពី​ការ​បាញ់​សម្លាប់ ឬ​កត្តា​នានា ដែល​បណ្តាល ឲ្យ​សត្វ​ទាំងនេះ ឈាន​ទៅ​រក​ភាព​វិនាស​ផុត​ពូជ ។ លើស​ពី​នេះ​នឹង​សម្រាប់​ទុក​ឲ្យ​ប្រជាពលរដ្ឋ ជា​ពិសេស គឺ​ក្មេង​ៗ​ជំនាន់​ក្រោយ បាន​ស្គាល់​សត្វព្រៃ​ដែល​មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា ។

គេ​សង្កេត​ឃើញ​ថា សួនសត្វ​ព្រៃ​ខាងលើ​មាន​ចិញ្ចឹម​ប្រភេទ​សត្វ​ខុស​ៗ​គ្នា​ដូច​ជា ១- ប្រើស មាន​ចំនួន​៥​ក្បាល ២- ប្រើស​ផ្កាយ ចំនួន​៣០​ក្បាល ៣- ក្តាន់ ចំនួន​៨​ក្បាល ៤- ឈ្លូ​ល ចំនួន​៣​ក្បាល ៥- ជ្រូកព្រៃ​ចំនួន​១០០​ក្បាល ផង​ដែរ ។ គិត​ត្រឹម​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៥ មេ​សា ២០១៨ អភិបាលខេត្ត​លោក ស្វាយ សំ​អ៊ា​ង រួម​នឹង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដូច​ជា លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក​អ៊ុំ វណ្ណ​សុភៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​សកម្មភាព​ការ​អភិរក្ស​សត្វព្រៃ រហូត​មានការ​បង្កើត​ជា​សួនសត្វ​ព្រៃ​នៅ​លើ​ទឹកដី​ខេត្តមណ្ឌលគិរី ថា តើ​អាជ្ញាធរ​នឹង​ចូលរួម​បែប​ណា​ចំពោះ​ការ​ថែរក្សា​សត្វព្រៃ​ក្នុង​ដែន​សមត្ថកិច្ច​របស់​លោក ?

ខេត្តមណ្ឌលគិរី​គឺជា​ខេត្ត​មួយ​របស់​ប្រទេស​កម្ពុជា ដែល​ស្ថិត​នៅ​តំបន់​ភូមិភាគ​ឥ​សាន សម្បូរ​ព្រៃឈើ និង​សត្វព្រៃ​ស្ទើរ​រាប់​មិន​អស់ ដែល​មាន​មួយ​ចំនួន​ធំ គឺជា​ប្រភេទ​សត្វព្រៃ​កម្រ​បំផុត លើ​ពិភពលោក​ដូច​ជា ដំរី​អាស៊ី ខ្ទីង ទន្សោង រមាំង ប្រើស ឈ្លូ​ល ខ្លា​…​។

តែ​សព្វ​ថ្ងៃនេះ​ចំនួន​សត្វព្រៃ​ទាំងនោះ​បាន​ធ្លាក់​ចុះ គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត ដែល​បណ្តាល​មក​ពី​កត្តា​នានា កាប់​បំផ្លាញ​ព្រៃឈើ រាន​ព្រៃ​យក​ដី បរបាញ់​យក​ទៅ​លក់​នៅ​ក្រៅប្រទេស និង​បំ​ប្រែ​បំ​រួល​អាកាសធាតុ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ