ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​រឿងពុក​រលួយ ជុំវិញការប្រឡងបវរកញ្ញាMiss Global 2017

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ និយាយ​ពិត​ទៅ​ ឆ្នាំ​២០១៧​កន្លង​មក គឺជា​មោទនភាព​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដែល​បាន​ក្លាយជា​ម្ចាស់ផ្ទះ​ប្រឡង​ជ្រើសរើស​បវរកញ្ញា​ថ្នាក់​អន្តរជាតិ ដែល​ជា​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៧ មិន​ធ្លាប់​មាន​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ និយាយ​ពិត​ទៅ​ ឆ្នាំ​២០១៧​កន្លង​មក គឺជា​មោទនភាព​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដែល​បាន​ក្លាយជា​ម្ចាស់ផ្ទះ​ប្រឡង​ជ្រើសរើស​បវរកញ្ញា​ថ្នាក់​អន្តរជាតិ ដែល​ជា​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៧ មិន​ធ្លាប់​មាន​នោះ​ទេ ។ ប៉ុន្តែ​អ្វី​ដែល​កំពុង​ផ្ទុះបាតុភាព ​គួរ​ឱ្យ​សោកស្តាយ​នេះ គឺ​ការ​បែកធ្លាយ​រឿង​រ៉ាវ​អាស្រូវ​ពី​អំពើ​ពុក​រលួយ​ចោទប្រកាន់​គ្នា​មួយ​បាន​ផ្ទុះ​ឡើង តាម​រយៈ​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​របស់​លោក ឌី ពេជ្រ ដែល​ជានា​យក​ប្រតិបត្តិ និង​ជា​ប្រធាន​បវរកញ្ញា​ខ្មែរ​-​អា​មេ​រិ​ក ។

បើ​ទោះបីជា​កម្មវិធី​ប្រកួត​បវរកញ្ញា​ពិភពលោក Miss Global បាន​បិទ​បញ្ចប់​ច្រើន​ខែ​មក​ហើយ​ក្តី​ ក៏​
នៅ​មិន​ទាន់​អស់រឿង​អាស្រូវ​ ដែល​កើត​មាននៅ​ឡើយ​ទេ នោះ​គឺ​ការ​ផ្ទុះ​រឿងអាស្រូវ​មួយ​ចំនួន​ជុំវិញ​ការ​ប្រកួត​នេះ ហើយ​ក៏​លេចឮ​ថា ខាង​ក្រុម​គណៈកម្មការ​ពិភពលោក​ទទួល​បន្ទុក​បវរកញ្ញា Miss Global Internatenal បាន​ស្នើ​ឱ្យ​តុលាការ​អា​មេ​រិ​ក​ស៊ើបអង្កេត​អង្គហេតុ​មួយ​នេះ​ឡើង​វិញ ។ លោក ឌី ពេជ្រ បានឱ្យ​ដឹង​ថា ការ​ប្រឡង Miss Global មាន​ភាព​មិន​ប្រក្រតី ​ដោយសារ​មានកា​រំលោភ​លើ​លក្ខខណ្ឌ​
មួយ​ចំនួន​របស់ Miss Global ។ លោក​លើក​ហេតុផល​ថា អ្វី​ដែល​បាន​យកឈ្មោះ Miss Global ទៅ​ប្រើ​ស្វែងរក​ថវិកា​មិន​បាន​ចូល​ទៅ​ក្នុង Miss Global ឡើយ សូ​ម្បី​តែ​បវរកញ្ញា​ខ្មែរ​-​អា​មេ​រិ​ក ​ក៏​មិន​បាន​ទទួល ។ លោក​ប្រធាន​បវរកញ្ញា​រូប​នេះ​ ចោទ​លោក រតនៈ អឿ​ន​ថា ជា​អ្នក​បំពាន​ច្បាប់​ដោយ​នាំ​យក​បវរ កញ្ញា Miss Global មក​ពី​ប្រទេស​ប្រេ​សុ​ី​ល ​ដើរ​ជួប​អ្នក​នេះ​អ្នក​នោះ ។

លោក ឌី ពេជ្រ បាន​ថ្លែង​ថា លោក​ជា​ប្រធាន​បាន​តែងតាំង​លោក រតនៈ អឿ​ន ឱ្យ​ចាត់ចែង​ជំនួស ក្រោយ​មក​ ដោយ​មាន​ភាព​មិន​ប្រក្រតី​លោក​ក៏​បាន​ដក​តំណែង​ពី​លោក រតនៈ អឿ​ន ភ្លាម​ៗ​ក៏​ដោយ ក៏​លោក រតនៈ អឿ​ន នៅ​តែ​បន្ត​បំភាន់​ភ្នែក​មហាជន ។ ដូចនេះ​ យើង​បាន​ប្រកាស​ឱ្យ​មហាជន​បាន​ជ្រាប​ថា លោក រតនៈ អឿ​ន គ្មាន​តួនាទី​អ្វី​ទៀត​ទេ បើសិនជា​មានរឿង​អ្វី​នោះ ខាង​ក្រុម​យើងខ្ញុំ​មិន​ទទួលខុសត្រូវ​ទេ ។ ចំពោះ​​ករណី​បវរកញ្ញា​មក​ពី​ប្រទេស​ប្រេ​ស៊ី​ល ហើយ​លេចឮ​ថា​មានការ​ដក​តំណែង​ គឺ​ខាង​ក្រុមការងារ​បវរ កញ្ញា​នៅ​អា​មេ​រិ​ក ឬ​តុលាការ​នៅ​អា​មេ​រិ​ក​កំពុង​ប្តឹងប្តល់​គ្នា ដោយ​ខាង​តុលាការ​សុំ​ឱ្យ​ខាង​ក្រុមការងារ​ផ្តល់​ទិន្នន័យ​ពី​ការ​ឱ្យ​ពិន្ទុ​ប​ញ្ចូ​ន​ទៅ​តុលាការ រួច​គេ​និង​ត្រឡប់​មក​កម្ពុជា ​ដើម្បី​ស៊ើបអង្កេត​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ លោក ឌី ពេជ្រ បាន​ចោទ​លោក រតនៈ អឿ​ន ថា បាន​ទៅ​យក​បវរកញ្ញា​ប្រេ​សុ​ី​ល​ទៅ​ដើរ​សុំ​លុយ​គេឯង តាម​ស្ថាប័ន​មួយ​ចំនួន ដូចនេះ​ហើយ​ លោក​សុំ​បដិសេធ​រាល់​ទ​ង្វើ​លោក រតនៈ អឿ​ន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ខាង​ក្រុម​ការ​ងារ​លោក ។

ទាក់ទង​ទៅ​នឹង​ព័ត៌មាន​ពី​ការ​ប្រកាស​ដែល​ថា ​បវរកញ្ញា​ប្រេ​សុ​ី​ល​ដែល​ជាប់​ជា​ Miss Global នឹង​ត្រូវ​ដក​មកុដ​វិញ ប្រសិនបើ​រក​ឃើញ​ថា​ ការ​ផ្តល់​ពិន្ទុ​មិន​ប្រក្រតី គេ​មិន​ទាន់​ហ៊ាន​ប្រកាស​ដក​មកុដ​មក​វិញ​ទេ ដោយ​ទុក​ឱ្យ​អ្នកជំនាញ​សេ​ុ​ី​ប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​កើតឡើង ចេញពី​លោក រតនៈ អឿ​ន ពាក់ព័ន្ធ​លុយកាក់​មិន​បាន​ដាក់​ចូល​ក្រុមហ៊ុន ។ កាលពី​ថ្ងៃ​ទី​៦ មេ​សា គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ Official Miss Global បាន​បង្ហោះ​សារ​បញ្ជាក់​ថា មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​ប្រើប្រាស់​យីហោ (brand) របស់​ខ្លួន​ដោយ​លោក រតនៈ អឿ​ន ដើម្បី​ប្រមូល​លុយ ក្នុង​បំណង​មិនល្អ ។ គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ OfficialMissGlobal បាន​បង្ហោះ​សារ​មាន​អត្ថន័យ​ថា​៖ «​ការ​ជូនដំណឹង​សំខាន់ បច្ចុប្បន្ន​នេះ​ នៅ​ប្រទេស​កម្ពុជា​យីហោ​របស់​យើង (brand) កំពុង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​បុរស​ម្នាក់​ឈ្មោះ រតនៈ អឿ​ន ។ សមាគម​របស់​គាត់​បាន​បញ្ចប់​ទាំងស្រុង បន្ទាប់​ពី​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ​២០១៧ ហើយ​គាត់​ត្រូវ​បាន​គេ​ជូនដំណឹង​ឱ្យ​ឈប់​ធ្វើ​ជា​តំណាង​តទៅ​ទៀត ។ ខណៈ​ពេល​ដែល​យើង​ពេញចិត្ត​ចំពោះ​ការងារ​ដ៏​ល្អ​ និង​ភាព​សប្បុរសធម៌ យើង​ត្រូវ​តែ​អនុវត្ត​ការ​បញ្ឈប់​នេះ  ។ ជា​ការ​ប្រុង​ប្រយ័ត្ន​ប្រសិនបើ​នរណា​ម្នាក់​និយាយ​ថា ពួក​គេ​គឺជា​ផ្នែក​មួយ​នៃ​អង្គការ Miss Global Organization ហើយ​ស្នើ​សុំ​ឱ្យ​អ្នក​ផ្ញើ​ប្រាក់​តាម​រយៈ Western Union សូមកុំ​ធ្វើ​ឲ្យ​សោះ ។ បុគ្គល​ទាំងនេះ ​មិន​ជាប់​ទាក់ទង​នឹង​អង្គការ​របស់​យើង​ទេ ។ យើង​គឺជា​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​និង​មាន​ភាព​ជា​ម្ចាស់​ដោយ​សហរដ្ឋអាមេរិក​» ។

គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ Official Miss Global ដដែល​បាន​បញ្ជាក់​ថា​៖ «​ការ​បោះ​ឆ្នោត​សម្រាប់​វគ្គ​ចុង​ក្រោយ​ឆ្នាំ​២០១៧ ត្រូវ​បាន​គេ​រក​ឃើញ​ថា ​ត្រូវ​បាន​ធ្វើ​ឱ្យ​មានការ​ខូចខាត​ និង​ការ​រំខាន​ខ្លះ ។ យើង​បាន​បើក​ការ​ស៊ើបអង្កេត​ផ្ទៃក្នុង​ ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​បញ្ហា​នេះ ។ ស្លាក​សញ្ញា​ថ្មី​មួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែធ្នូ ដើម្បី​ផ្តល់​ការ​ការពារ​បន្ថែម​លើ​ម៉ាក​បវរកញ្ញា​សាកល ។ លោក ឌី ពេជ្រ បន្ថែម​ថា ចំណុច​មិន​ប្រក្រតី​មួយ​ចំនួន​ទាក់ទង លោក រតនៈ អឿ​ន ដែល​ជា​អ្នក​ទទួលខុសត្រូវ​រួម​សម្រាប់​ការ​ប្រកួត Miss Global 2017 នៅ​ប្រទេស​កម្ពុជា បាន​កិបកេង​លុយរាប់​ម៉ឺន​ដុល្លារ​ចូល​ហោប៉ៅ​របស់​ខ្លួន ដោយ​មិន​យក​មក​ដាក់​ចូល​ក្រុមហ៊ុន និង​មិន​បាន​បំពេញ​តួនាទី​ត្រឹមត្រូវ​ទៅ​តាម​លក្ខខណ្ឌ​នៃ​ការ​ប្រកួត Miss Global International នោះ​ទេ ។

លោក​ថា​៖ «​មិន​ត្រឹមតែ​មិន​បាន​បំពេញ​តួនាទី​នោះ​ទេ លោក រតនៈ អឿ​ន ថែម​ទាំង​បាន​ប្រើ​សិទ្ធិ​ជា​អ្នក​រៀបចំ​នៅ​កម្ពុជា ដាក់​គណៈកម្មការ​ជា​បក្សពួក​របស់​ខ្លួន​មួយ​ចំនួន​បណ្ដាល​ឲ្យ​ពិន្ទុ​ដែល​ត្រូវ​ប្រកាស​ឡើង​មាន​ភាព​មិន​ប្រក្រតី ហេតុ​ដូច្នេះ​ហើយ​ទើប​គណៈកម្មការ Miss Global International សម្រេច​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​នៅ​អា​មេ​រិ​ក ដើម្បី​ទាមទារ​ឲ្យ​លោក រតនៈ អឿ​ន សង​ប្រាក់​ដែល​កិបកេង​មក​វិញ និង​យុត្តិធម៌​សម្រាប់​បវរកញ្ញា​ទាំង​៦០​ប្រទេស​» ។ ប្រធាន​បវរកញ្ញា​ខ្មែរ​អា​មេ​រិ​ក​ដដែល​រូប​នេះ អះអាង​បន្ត​ថា ក្រៅពី​ទម្លាក់​បវរកញ្ញា​ឯក​ប្រេ​ស៊ី​ល​ចេញ លោក រតនៈ អឿ​ន ប្រើ​សិទ្ធិ​ជា​អ្នក​រៀបចំ​កម្មវិធី​អញ្ជើញ​កញ្ញា Barbara Vitorelli មក​កម្ពុជា​ម្ដង ហើយ​ម្ដងទៀត​ដើម្បី​ដើរ​រក​ស្ពាន់​ស័​រ ទាំង​ដែល​ខ្លួន​លោក​ត្រូវ​បាន​ដក​ចេញពី​តំណែង​ទៅ​ហើយ​ក្ដី ។

ចំពោះ​ការ​លើក​ឡើង​ក្នុង​សន្និសីទ​របស់​លោក ឌី ពេជ្រ ខាងលើ​នេះ​ លោក រតនៈ អឿ​ន ដែល​គេហទំព័រ​សប្បាយ​បាន​សាកសួរ​លោក រតនៈ អឿ​ន បាន​ច្រានចោល​ទាំងស្រុង​ហើយ​ប្រកាស​ថា លោក​មិនមែន​ជាដើម​ហេតុ​ ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត Miss Global 2017 មាន​ភាព​មិន​ប្រក្រតី​នោះ​ទេ ។ ការ​ជ្រើសរើស​ឲ្យ Barbara Vitorelli ជាប់​ជា​បវរកញ្ញា គឺ​ត្រឹមត្រូវ​ហើយ គ្មាន​ករណី​ណាមួយ​ត្រូវ​ទម្លាក់​នាង​ចេញពី​តំណែងឡើយ ។

លោក​ត្រូវ​បាន​គេហទំព័រ​នេះ ​ដកស្រង់​សម្តី​ដែរ​ថា លោក​មិន​បាន​កិបកេង​លុយ​អ្វី​ទេ ចំណែក​រឿង​ទម្លាក់​បវរកញ្ញា​ប្រេ​ស៊ី​ល​ចេញ គឺ​អត់​មានរឿង​ហ្នឹង​កើតឡើង​ទេ គាត់​នៅ​តែ​ជា​បវរកញ្ញា​ដដែល ។ ក្រុម​អ្នក​តាមដាន​បាន​និយាយ​ថា​ ភ្លើង​បាន​ចាប់ផ្តើម​ឆេះ រឿង​ស​-​ខ្មៅ ប្រហែលជា​មានការ​ឆ្លើយឆ្លង​គ្នា កាន់តែ​ទូលំទូលាយ​មិន​ខាន ។ អ្វី​ដែល​សោកស្តាយ​នោះ​មិន​មានរឿង​រ៉ាវ​បែប​នេះ​ កើតឡើង​នោះ​ទេ ៕ ​

អត្ថបទសរសេរ ដោយ