ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​រឿង​លេង​បាល់ទះ​វៃ​គ្នា​រហូត​ខ្វាក់​ភ្នែក​ម្ខាង

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​រង​របួសធ្ងន់ ព្រោះតែ​ទំនាស់​រឿង​លេង​បាល់ទះ​ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​ម្នាក់​រង​របួស​រហូត​ខ្វាក់​ភ្នែក​ម្ខាង ។ ក្រោយ​បង្ក​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផង​ដែរ ។ ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​នេះ កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី…

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​រង​របួសធ្ងន់ ព្រោះតែ​ទំនាស់​រឿង​លេង​បាល់ទះ​ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​ម្នាក់​រង​របួស​រហូត​ខ្វាក់​ភ្នែក​ម្ខាង ។ ក្រោយ​បង្ក​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផង​ដែរ ។ ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​នេះ កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃ​ទី​២៥ ខែមេសា​នេះ នៅ​ចំណុច​ភូមិ​អូរ​ផ្ដៅ ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ​ទី​១- ឈ្មោះ​ឆុ​ន ឆាយ ភេទ​ប្រុស ជា​ជន​ដៃដល់ ទី​២- ឈ្មោះ អឿ​ន ស្រ៊ា​ង ភេទ​ប្រុស ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​ព្រៃ​មាន ឃុំ​រស្មី​សាមគ្គី និង​ទី​៣- ឈ្មោះ លី ថូ ភេទ​ប្រុស រស់នៅ​ភូមិ​សម្ដេចឪ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ប៊ុ​ន្នី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ប៉ុយ អាយុ​២៣​ឆ្នាំ អ្នក​ទាំង​២ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រវាង​ក្រុម​ជន​ដៃដល់ និង​ជន​រង​គ្រោះ​បាន​លេង​បាល់ទះ​ជាមួយ​គ្នា ស្រាប់តែ​ពេល​លេង​ចប់​ក៏​កើត​ទំនាស់ តែ​មិន​មាន​អ្នក​ណា​ដឹង​ថា ផ្តើម​ចេញពី​រឿង​អ្វី​នោះ​ទេ ។ ប្រភព​បន្ត​ថា នៅ​ពេល​ដែល​ជន​រង​គ្រោះ​ភ្លេចខ្លួន​ក្រុម​ជន​ដៃដល់​បាន​នាំ​គ្នា​មក​ព្រួត​វាយ​ជន​រង​គ្រោះ​ចំ​ភ្នែក បណ្ដាល​ឲ្យ​រង​របួស បែក​ភ្នែក​ខាងស្តាំ (​ធ្ងន់​) ។

ក្រោយ​បង្ក​ក្រុម​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​អស់ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ឱ​រ៉ា​ល់ ។

លោក​វរសេនីយ៍ទោ​ប៊ុត ប៊ុ​ន​ធឿ​ន​អធិការ​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា​« បើ​ទោះជា
មុខសញ្ញា​បង្ក​កំពុង​គេចខ្លួន​ក៏​ដោយ​ក៏​សមត្ថកិច្ច​មិន​ព្រងើយកន្តើយ​ឡើយ គឺ​ពេល​នេះ​សម​ត្ថិ​ច្ចរប​ស់លោក​កំពុង​តាម​រក​ចាប់ខ្លួន និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ