ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​ម្តង​ញ៉ាម ដល់​យប់​ជ្រៅ​តិច​ចង់​ម្តងទៀត ទើប​ដឹងខ្លួន

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ប៉ូលិស​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ បាន​បញ្ជូន​បុរស​ជា​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​២៥ មេ​សា​នេះ ដោយ​ជាប់ចោទ​ពី​បទ​រួម​ភេទ​ជាមួយ​អនីតិជន​ក្រោម​១៥​ឆ្នាំ​ប្រព្រឹត្ត​ឡើង​កាលពី​យប់​ថ្ងៃ​ទី​២២ មេ​សា វេលា​ម៉ោង​៨​យប់ នៅ​ភូមិ​ស្តៅ​កន្លែង​៥ ឃុំ​ដីឥដ្ឋ…

ខេត្តកណ្តាល ៖ ប៉ូលិស​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ បាន​បញ្ជូន​បុរស​ជា​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​២៥ មេ​សា​នេះ ដោយ​ជាប់ចោទ​ពី​បទ​រួម​ភេទ​ជាមួយ​អនីតិជន​ក្រោម​១៥​ឆ្នាំ​ប្រព្រឹត្ត​ឡើង​កាលពី​យប់​ថ្ងៃ​ទី​២២ មេ​សា វេលា​ម៉ោង​៨​យប់ នៅ​ភូមិ​ស្តៅ​កន្លែង​៥ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​។

នារី​រង​គ្រោះ​ខាងលើ​អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខេត្តកណ្តាល ចំណែក​ជនសង្ស័យ​ឈ្មោះ ស៊ុ​យ រតនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ស្រែ​អំពិល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ​។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​កើតហេតុ ជនសង្ស័យ​បាន​ទូរស័ព្ទ​បបួល​នារី​រង​គ្រោះជា​សង្សារ​មក​លេង​ផ្ទះ​មិត្តភក្តិ​របស់​គេ​ម្នាក់​ឈ្មោះ អុ​ន ភេទ នៅ​ភូមិ​ស្តៅ​កន្លែង​៥ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ហើយ​នារី​រង​គ្រោះ​ក៏​យល់ព្រម​។ ភ្លាម​នោះ​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​ទៅ​ដឹក​នាង​មក​ផ្ទះ​មិត្ត​ហើយ​និយាយ​គ្នា​លេង មួយសន្ទុះ​ក្រោយមក​នារី​រង​គ្រោះ​ក៏​ឲ្យ​ជនសង្ស័យ​ជូន​ទៅ​ផ្ទះ​វិញ តែ​ជនសង្ស័យ​ប្រាប់​ថា «​យប់​ហើយ​នៅ​ដេក​ទី​នេះ​ជាមួយ​ខ្លួន​មួយ​យប់​ទៅ​» បន្ទាប់​​មក​នារី​រង​គ្រោះ​នឹង​ជនសង្ស័យ​ក៏​នាំ​គ្នា​ទៅ​ដេក​នៅ​លើ​គ្រែ​មួយ​ក្រោមផ្ទះ​របស់​មិត្ត។ ឆ្លៀតពេល​នោះ​ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​ចាប់​អោប​ថើប និង​រួម​ភេទ​ជាមួយ​នារី​រង​គ្រោះ​សំរេច​១​ម្តង រួច​ក៏​នាំ​គ្នា​ដេក រហូត​ដល់​យប់​ជ្រៅ​ជនសង្ស័យ​បំរុង​ម្តងទៀត តែ​នារី​មិន​ព្រម​ក៏​នាំ​គ្នា​ដេក​ទៅ រហូត​ដល់​ម៉ោង​៤​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៣ មេ​សា ជន​សង្ស័យ​ក៏​ជូន​នារី​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ លុះដល់​ថ្ងៃ​ទី​២៤ មេ​សា វេលា​ម៉ោង​២​រសៀល ទើប​ម្តាយ​នារី​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដីឥដ្ឋ​។

ក្រោយ​ពី​ទទួល​បាន​ពាក្យ​ប្តឹង​ភ្លាម​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​នាំ​ជនសង្ស័យ​មក​សាកសួរ ហើយ​ជនសង្ស័យ​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​រួម​ភេទ​ជាមួយ​នារី​ន​រង​គ្រោះជា​សង្សា​ពិតប្រាកដ​មែន​»​។ ក្រោយមក​ប៉ូលិស​ប៉ុស្តិ៍​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ ក្រុម​គ្រួសារ​ជនសង្ស័យ​ព្យាយាម​ទៅ​ផ្សះផ្សា​ជាមួយ​ម្តាយ​ជន​រង​គ្រោះ​ថា «​កូន​ស្រលាញ់​គ្នា​គួរតែ​រៀប​ការ​ឲ្យ​គ្នា​ទៅ​» ចំណែក​ម្តាយ​ជន​រង​គ្រោះ​ហាក់​មាន​ទំនង​ចង់​ឲ្យ​កូន​ជួប​គ្នា តែ​អ៊ុំ​ជន​រង​គ្រោះ​ជំទាស់​ដោយ​ផ្អែក​ថា «​ក្មួយ​នៅ​ក្មេង​មិន​គ្រប់​អាយុ​​ត្រូវ​រៀប​ការ​»​។ សំដី​ទាំងនេះ គឺជា​ការ​លើក​ឡើង​របស់​ក្រុម​គ្រួសារ​ជនសង្ស័យ ចំណែក​បុរស​ជាប់​ខ្នោះដៃ​អាល័យ​ស្នេហ៍​ក៏​ទទូច​សុំ​ឲ្យ​ឪពុក​ម្តាយ​របស់​ខ្លួន​សម្រួល​ម្តាយ​ខាង​ស្រី​បើកផ្លូវ​ឲ្យ​រូបគេ​ទាំង​ពីរ​នាក់​បាន​ជួប​គ្នា​ដើម្បី​រៀប​ការ​។ ប៉ុន្តែ​ពេល​នេះ​វាសនា​របស់​ជនសង្ស័យ​គេច​ផុត​ពី​គុ​គ​បាន​លុះត្រា​ម្តាយ​ខាង​ស្រី​ជា​អ្នក​សំរេច ដោយឡែក​ប្រព័ន្ធ​តុលាការ គឺ​ត្រូវ​អនុវត្ត​ច្បាប់​ផ្អែក​លើ​ក្មេង​ស្រី​ជា​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ ជនសង្ស័យ​ក្នុង​រឿង​នេះ​មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ