ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្តហោះ​ប្រដេញ F-16 មួយ​គ្រឿង​របស់​អា​មេ​រិ​ក

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ទូរទស្សន៍​អា​មេរិ​ក ABC NEWS រាយការណ៍​កាលពី​ថ្ងៃ​ទី​២៤ មេ​សា ថា យន្តហោះ​ប្រដេញ​ធុន F-16C…

សហរដ្ឋ​អា​មេ​រិ​ក ៖ ទូរទស្សន៍​អា​មេរិ​ក ABC NEWS រាយការណ៍​កាលពី​ថ្ងៃ​ទី​២៤ មេ​សា ថា យន្តហោះ​ប្រដេញ​ធុន F-16C មួយ​គ្រឿង​របស់​អា​មេ​រិ​កបាន​ធ្លាក់​នៅ​ជិត​បឹង HAVASU ស្ថិត​នៅ​ព្រំដែន​រវាង​រដ្ឋ​អា​រី​ហ្សូ​ណា និង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ពេល​ប៉ុនប៉ង​ចុះ​ចត។

កងទ័ពអាកាស​អា​មេ​រិ​ក​គូសបញ្ជាក់​ថា អ្នក​បើក​យន្តហោះ​នេះ​អាច​លោត​ចេញ ហើយ​រូបគេ​សុខ​សប្បាយ​ទេ ។ ក្នុង​សេចក្តី​ប្រកាស​មួយ មូលដ្ឋាន​អាកាសចរណ៍ LUKE AIR FORCE BASE រៀបរាប់​ថា យន្តហោះ​ធុន F-16C មួយ​គ្រឿង​ស្ថិត​ក្នុង​ក្រុម​យន្តហោះ​ប្រដេញ​ទី​៥៦​ប៉ុនប៉ង​ចុះ​នៅ​ព្រ​លាន​យន្តហោះ​ក្រុង LAKE HAVASA CITY ក្នុង​រដ្ឋ​អា​រី​ហ្សូ​ណា​នា​វេលា​ម៉ោង​ប្រមាណ​ជា​១០​និង​៣៥​នាទី​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​២៤ មេ​សា ពេល​ធ្វើការ​ហោះហើរ​ហ្វឹកហ្វឺន​ជា​ទម្លាប់ ។ អ្នក​បើក​អាច​លោត​ចេញ ហើយ​បញ្ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​តំបន់ HAVASU រួច​រូបគេ​មាន​សុខភាព​ល្អ​ទេ ។

យោង​តាម​សេចក្តី​ប្រកាស​ថា ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ទៅ​ដល់​ភ្លាម​ៗ​រួច​ពុំ​មាន​គ្រោះ​ថ្នាក់​ដល់​ប្រជាជន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ