ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនយោបាយ​ម្នាក់​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល ព្រោះតែ Photoshop

5 ឆ្នាំ មុន

តៃវ៉ាន់ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា អ្នកនយោបាយ​ម្នាក់ ដែល​ជា​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​រើស​ក្រុមប្រឹក្សា​សាលាក្រុង​នៅ​តៃវ៉ាន់ បាន​ក្លាយជា​ចំណាប់អារម្មណ៍​របស់​មហាជន ដោយសារ​តែ​កាត់ត​រូប​ខ្លួនឯង​លើស​ពី​ការ​ពិត​ពេក​ក្នុង​បដា​ផ្សព្វផ្សាយ​។…

តៃវ៉ាន់ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា អ្នកនយោបាយ​ម្នាក់ ដែល​ជា​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​រើស​ក្រុមប្រឹក្សា​សាលាក្រុង​នៅ​តៃវ៉ាន់ បាន​ក្លាយជា​ចំណាប់អារម្មណ៍​របស់​មហាជន ដោយសារ​តែ​កាត់ត​រូប​ខ្លួនឯង​លើស​ពី​ការ​ពិត​ពេក​ក្នុង​បដា​ផ្សព្វផ្សាយ​។

លោកស្រី Wang Zhiya បាន​បង្ហោះ​រូប​របស់​ខ្លួន​ឈរ​នៅ​ជិត​បដា​ផ្សព្វផ្សាយ​នយោបាយ នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឯកជន​។ ម្នាក់​ៗ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​តែ​ស្ត្រី​នៅ​ក្នុង​បដា​នោះ​មិន​ដូចនឹង​បុគ្គល​ឈរ​នៅ​ជិត​ហ្នឹង​សោះ បើ​ទោះបី​គេ​ជា​មនុស្ស​តែ​មួយ​ក៏​ដោយ​។ នេះ​មក​ពី Photoshop សាហាវ​ពេក​។

លោកស្រី Wang ក៏​បាន​ទទួលស្គាល់​ដែរ​ថា នេះ​មក​ពី​អ្នក​កាត់ត​រូបភាព​នោះ កែកុន​ច្រើន​ជ្រុល ទើប​បានជា​លោកស្រី​ស្អាត​លើស​ពី​ការ​ពិត​បែប​នេះ​។

លោកស្រី​បាន​និយាយ​ថា​៖ «​ការ​ពិត​គឺ​អាក្រក់​ណាស់ តែ Photoshop គឺ​តែងតែ​ស្អាត​ជា​និច្ច​»​។ លោកស្រី​ថា នឹង​ទៅ​ហាត់ប្រាណ​ក្រោយ​ការ​បោះ​ឆ្នោត​ហើយ ដើម្បី​ឲ្យ​បាន​ស្អាត​ដូច​ក្នុង​រូប​បដា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ