ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំរាំភ្ញាក់ផ្អើលដល់​គេ… គឺ​ហួស​ពេល​ទៅ​ហើយ​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៥​មេ​សា នេះ ស្ថិត​នៅ​ចំណុច​ឃ្លាំង​ស្ដុក​កសិផល​មួយ​កន្លែង ​ក្នុងភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក​…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៥​មេ​សា នេះ ស្ថិត​នៅ​ចំណុច​ឃ្លាំង​ស្ដុក​កសិផល​មួយ​កន្លែង ​ក្នុងភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក​ ។

ស្ត្រី​រង​គ្រោះ​ខាងលើ​ត្រូវ​គេ​ស្គាល់​ថា ឈ្មោះ​សេង សា​រឿ​ន អាយុ​៣៧​ឆ្នាំ ​ស្នាក់​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ ។ សមត្ថកិច្ច​បាន​ប្រាប់​ថា ស្ត្រី​រង​គ្រោះបាន​យក​អាវ​របស់​ប្ដី​ទៅ​ចង​.​ក​នៅ​ក្នុង​បន្ទប់ទឹក​នៅ​ខាងក្រោយ​ផ្ទះ​បណ្ដាលឱ្យ​ស្លាប់ លុះ​បន្តិច​ក្រោយមក​ទើប​មាន​គេ​ដឹង តែ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​ ។

គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ពិតប្រាកដ ​ដែល​នាំ​ឲ្យ​ស្ត្រី​រូប​នេះ​ធ្វើ​អត្តឃាត​បែប​នេះ​​នៅឡើយ​ទេ តែ​សមត្ថ​កិច្ច​បាន​ស្រង់​សំដី​ក្រុម​គ្រួសារ​ ដែល​បាន​ឱ្យ​ដឹង​ជាបឋម​ថា ​ស្ត្រី​រង​គ្រោះ​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ខ្លួនឯង​បែប​នេះ ទំនង​មាន​វិបត្តិ​ក្នុង​គ្រួសារ តែ​គេ​មិន​បានដឹង​ឱ្យ​​ស៊ីជម្រៅ​នោះ​ទេ​។

ពេល​នេះ​ សមត្ថកិច្ច​កំពុង​ពិនិត្យ​សាកសព និង​សួរនាំ​សាច់ញាតិ មុន​ពេល​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជន​រង​គ្រោះ​​ឱ្យ​​ធ្វើបុណ្យ​ ។

អត្ថបទសរសេរ ដោយ