ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​ឆ្នាំ​២០១៧​ទើប​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​បាន!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក នុ​ត សុខុម អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨​ថា បេក្ខជន​ដែល​មាន​បំណង​ឈរឈ្មោះ​មក​ពី​គណបក្ស​នយោបាយ​នានា​ត្រូវ​បាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ​២០១៧ ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព…

រាជធានី​ភ្នំពេញ ៖ លោក នុ​ត សុខុម អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨​ថា បេក្ខជន​ដែល​មាន​បំណង​ឈរឈ្មោះ​មក​ពី​គណបក្ស​នយោបាយ​នានា​ត្រូវ​បាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ​២០១៧ ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព សម្រាប់​បម្រើ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​នេះ ។

លោក​អនុប្រធាន​គ​.​ជ​.​ប​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តី​ពី​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរឈ្មោះ​មក​ពី​គណបក្ស​នយោបាយ​សម្រាប់​ចូលរួម​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ដែល​កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​ទីស្តីការ​គជ​ប ។

លោក​បាន​បញ្ជាក់​ថា ការ​ជួប​ប្រជុំ​នេះ​គជ​ប​ធ្វើការ​ផ្សព្វផ្សាយ​ពី​ការ​ប្តឹង​តវ៉ា និង​ដោះស្រាយ​ពាក្យបណ្តឹង​ទាក់ទង​នឹង​កា​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​ឈរឈ្មោះ និង​បញ្ជី​ឈ្មោះ​បេក្ខជន ។ លោក​អនុប្រធាន​គជ​ប​បាន​លើក​ឡើង​ថា កាលពី​អាណត្តិ​ទី​៥ ការ​បោះ​ឆ្នោត​២០១៣ មាន​គណបក្ស​នយោបាយ​ចំនួន​៨ បាន​ចូលរួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត ។ តែ​សម្រាប់​អាណត្តិ​ទី​៦​នេះ តាម​របាយការណ៍​ដែល​គជ​ប​បាន​ទទួល​ពី​ក្រសួងមហាផ្ទៃ​មាន​គណបក្ស​មាន​គណបក្ស​ចំនួន​៣៧ បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ។

យោង​តាម​លោក​អនុប្រធាន​គ​.​ជ​.​ប​បាន​លើក​ឡើង​ថា បេក្ខជន​ឈរឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ពលរដ្ឋ​ខ្មែរ​ម្នាក់​ៗ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត មាន​អាយុ​២៥​ឆ្នាំ​ឡើង​ទៅ គិតដល់​ថ្ងៃ​បោះ​ឆ្នោត ។ មាន​សិទ្ធិ​បោះ​ឆ្នោត និង​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោ​ទ មាន​លំនៅ​ដ្ឋា​ន ឬ​ទី​សំណាក់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវ​បាន​តែង​តាំងពី​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​ឈរឈ្មោះ​បោះ​ឆ្នោះ​តាំង​តំណាងរាស្ត្រ ។

គួរ​បញ្ជាក់​ថា ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣០ ខែមេសា ដល់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨ មាន​រយៈពេល​១៥​ថ្ងៃ ។ ទីកន្លែង​ចុះបញ្ជី​នៅ​ទីស្តីការ​គជ​ប​ក្នុង​បរិវេណ​ក្រសួងមហាផ្ទៃ ។ ការ​រៀន​ប​ចំ​បញ្ជី​នេះ​គ​ជប​តម្រូវ​ឲ្យ​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរឈ្មោះ​ត្រូវធ្វើ​តាម​ទម្រង់​បែបបទ​លេខ​១០០៨​របស់​គជ​ប ។ បំពេញ​ពាក្យសុំ​ចំនួន​២​ច្បាប់ និង​ឯកសារ​ចំនួន​១០​ផ្សេង​ទៀត ។ លោក​អនុប្រធាន​បាន​លើក​ឡើង​ថា ពាក្យសុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​គជ​ប​ត្រូវ​ពិនិត្យ​សម្រេច​ក្នុង​រយៈពេល​៧​ថ្ងៃ បន្ទាប់​ទទួល​បាន​ពាក្យសុំ ។

គណបក្ស​ដែល​បាន​ទទួល​ពាក្យសុំ​ចុះបញ្ជី​គណបក្ស​មាន​រយៈពេល​៥​ថ្ងៃ​បន្ទាប់​ពី​បាន​ទទួល​លិខិត​ជូនដំណឹង​ពី​គជ​ប ។ គជ​ប​បាន​លើក​ឡើង​ថា តាម​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ​២០១៧​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​រួច មាន​ពលរដ្ឋ​ខ្មែរ​ជាង​៨,៣​លាន មាន​សិទ្ធិ​បោះ​ឆ្នោត​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង គិត​ត្រឹម​ថ្ងៃ​បោះ​ឆ្នោត​២៩ ខែកក្កដា ២០១៨​ខាង​មុខ ៕

កែសម្រួលដោយ