ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធ​ជា​ច្រើន​​​ធ្លាក់​ក្នុង​ដៃ​កងទ័ពស៊ីរី

5 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ ពួក​ឧទ្ទាម​រ៉ា​ឌី​កាល់​នៃ​ក្រុម JAYCH AL ISLAM និង​នៃ​ក្រុម​កងកម្លាំង AHMED AL ABDO…

ប្រទេស​ស៊ី​រី ៖ ពួក​ឧទ្ទាម​រ៉ា​ឌី​កាល់​នៃ​ក្រុម JAYCH AL ISLAM និង​នៃ​ក្រុម​កងកម្លាំង AHMED AL ABDO នៅ​តំបន់ QALAMOUN ខាងកើត​ភាគ​ឦសាន​ក្រុង​ដា​មា់ស់​បាន​ប្រគល់​អាវុធ​របស់​ពួក​គេ​ដល់​កងទ័ព​ស៊ី​រី​ដែល​ក្នុង​នោះ​មាន​អាវុធ​ធុន​ធ្ងន់ និង​ធុន​មធ្យម​ជា​ថ្នូរ​នឹង​ការ​ផ្តល់​លទ្ធភាព​ឱ្យ​ពួក​គេ និង​គ្រួសារ​ជាប់​ក្នុង​ការ​ឡោម​ព័ទ្ធ​អាច​ចាក​ចេញពី​ទីនោះ ។

ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ទី​២៤ មេ​សា ជាមួយ SPUTNIK ប្រភព​មួយ​ក្នុង​ផ្ទៃ​កង​ទ័ព​ស៊ី​រី​រៀបរាប់​ថា អាវុធ​យ៉ាងច្រើន ព្រមទាំង​សម្ភារ​ទាក់ទង​ធ្លាក់​ក្នុង​ដៃ​កងទ័ព​រដ្ឋា​ភិបាល ។ ក្នុង​ចំណោម​អាវុធ​ដែល​ប្រគល់​ឱ្យ​មាន​បណ្តា​គ្រាប់​មី​ស៊ី​ល ប្រព័ន្ធ​មី​ស៊ី​ល​ការ​ពារ​អាកាស STRELA ព្រមទាំង​បណ្តា​មី​ស៊ី​ល​ធុន ISLAM 5 និង ISLAM5 ។ អាវុធ​ដែល​កងទ័ព​ស៊ី​រី​ទទួល​បាន​ក៏​មាន​រថក្រោះ​ធុន T-62 T-55 និង T-72 ចំនួន​៣០​គ្រឿង កាំភ្លើង​ត្បាល់​ទំហំ​៦០​មី​ល្លី​ម៉ែត្រ ៨២​មី​ល្លី​ម៉ែត្រ និង​១២០​មី​ល្លី​ម៉ែត្រ ព្រមទាំង​កាណុង​ទំហំ​១២២​មី​ល្លី​ម៉ែត្រ និង​១៣០​មី​ល្លី​ម៉ែត្រ បណ្តាមី​ស៊ី​ល​ដី​-​ដី និង​បណ្តា​មី​ស៊ី​ល​ការពារ​អាកាស​ធុន COBRA ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ