ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Salah ថា​ចង់​បំបែក​កំណត់​ត្រា Ronaldo

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ដែល​ទើបតែ​ជាប់​ជា​កីឡាករ​ប្រចាំឆ្នាំ PFA Player of the Year…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ដែល​ទើបតែ​ជាប់​ជា​កីឡាករ​ប្រចាំឆ្នាំ PFA Player of the Year បាន​បង្ហើប​ថា ចង់​បំបែក​កំណត់​ត្រា​របស់​ជើង​ខ្លាំង​ម្ចាស់​ពានរង្វាន់ Ballon d’Or ឆ្នាំ​២០១៧ Cristiano Ronaldo ។

កីឡាករ​ឆ្នើម​ប្រចាំ​ក្លិប​ហង្ស​ក្រហម Mohamed Salah បាន​លេចមុខ​មាត់​យ៉ាង​ខ្លាំង​នៅ​រដូវ​កាល​នេះ ដោយសារ​តែ​ក្លាយជា​បេក្ខជន​ឈរ​លើ​លំដាប់​ទី​មួយ​ក្នុង​តារាង​ពាន​ស្បែកជើង​មាស European Golden Shoe ។ រូបគេ​បាន​យក​បាន​គ្រាប់​បាល់​ទី​៣១​ដែល​ធ្វើ​ឲ្យ​គេ​ស៊ីដាច់​ទាំង Messi និង Ronaldo ។

Salah បាន​ប្រាប់ Daily Express ថា «​ដូច​ជា​អ្នកដឹង​ស្រាប់​ហើយ នៅ​ពេល​យកឈ្មោះ​របស់​អ្នក​ទៅ​ប្រៀប​ជាមួយនឹង​ជើង​ខ្លាំង​ដូច​ជា Ronaldo, Suarez និង Shearer ហើយ​បាន​បំបែក​កំណត់​​ត្រា Premier League ជាមួយនឹង​ការ​ប្រកួត​៣៨​ប្រកួត​គឺជា​អ្វី​ដែល​ធំធេង​សម្រាប់​អង់​គ្លេស និង លើ​ពិភពលោក ។ នេះ​នៅ​មាន​៣​ប្រកួត​ទៀត​នៅ​ពេល​ខាង​មុខ​» ។

គេ​បាន​បន្ត​ថា «​ខ្ញុំ​ចង់​បំបែក​កំណត់​ត្រា​នេះ ហើយ​ក៏​ចង់​សម្រាប់​ការ​ប្រកួត​សរុប​ទាំង​៤២​លើក​ផង​ដែរ​នៅ​ក្នុង​រដូវ​កាល​នេះ ។ ខ្ញុំ​គិត​ថា វា​ពិតជា​ជិត​មក​ដល់​ហើយ ដោយសារ​តែ​ពេល​នេះ ខ្ញុំ​រកបាន​៣១​គ្រាប់​ហើយ ។ វា​នៅ​សល់​តែ​៣​គ្រាប់​ទៀត​ទេ​ដើម្បី​ឲ្យ​បាន​៣៤​គ្រាប់ ។ មាន​តែ​ចាំ​មើល​ការ​ប្រកួត​៣​លើក​ខាង​មុខ​ទៀត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ