ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​សាកល្បង​នាវា​ផ្ទុក​យន្តហោះ​ទី​2​ផលិត​ដោយ​ខ្លួនឯង​

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ កាសែត SOUTH CHINA MORNING POST គូសបញ្ជាក់​ថា នាវា​ផ្ទុក​យន្តហោះ​ប្រភេទ TYPE-001A…

ប្រទេស​ចិន ៖ កាសែត SOUTH CHINA MORNING POST គូសបញ្ជាក់​ថា នាវា​ផ្ទុក​យន្តហោះ​ប្រភេទ TYPE-001A ជានា​វា​ផ្ទុក​យន្តហោះ​ដំបូង​គេ​ដែល​ចិន​កសាង​ឡើង​ដោយ​ខ្លួនឯង​ទាំងស្រុង​កាលពី​ថ្ងៃ​ទី​២៣ មេ​សា បាន​ចាក​ចេញពី​ការដ្ឋាន​នាវា DALIAN ហើយ​បើក​ឆ្ពោះទៅ​កាន់​សមុទ្រ​សម្រាប់​ការ​សាកល្បង​លើក​ដំបូង ។

ការ​សាកល្បង​នេះ​ដែល​ជួន​ពេល​គ្នា​ជាមួយ​ខួប​លើក​ទី​៦៩​របស់​កង​ម៉ា​រី​ន​ចិន​នឹង​ត្រូវ​កំណត់​ទាំង​ចម្ងាយ​ផ្លូវ ទាំង​រយៈពេល ក៏​ប៉ុន្តែ​ពួក​អ្នកវិភាគ​និយាយ​ថា ការ​សាកល្បង​នាវា​ផ្ទុក​យន្តហោះ​ទី​២​នេះ​របស់​ចិន​ជា​និមិត្តរូប​សំខាន់​ខណៈ​ចិន​ស្វែងរក​ឱ្យ​ទទួល​បាន​ងារ​មហាអំណាច​ជើង​ទឹក​មួយ ។

លោក SONG ZHONGPING អ្នក​ជំនាញការ​យោធា​ម្នាក់​និយាយ​ថា ទិស​ដៅ​នៃ​ការ​សាកល្បង គឺ​សាកមើល​បណ្តា​ប្រព័ន្ធ​ស្លាបចក្រ ព្រមទាំង​គមនាគមន៍​របស់​នាវា ។ បណ្តា​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក និង​គ្រឿង​សព្វាវុធ​នឹង​ត្រូវ​សាកល្បង​នា​ឱកាស​បើក​សាក​លើក​ក្រោយ​ៗ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ ។

នាវា​ផ្ទុក​យន្តហោះ TYPE-001A ត្រូវ​បាន​កសាង​នៅ​ការដ្ឋាន​នាវា DSIC ក្នុង​ខេត្ត LIAONING ភាគ​ឦសាន​ចិន ។

ការងារ​សាងសង់​ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០១៣ ហើយ​នាវា​នេះ​ទម្លាក់​ចូល​ទឹក​កាលពី​ឆ្នាំ​២០១៧ ។ នាវា​ផ្ទុក​យន្តហោះ​នេះ​មាន​បណ្តោយ​៣១៥​ម៉ែត្រ និង​ទទឹង​៧៥​ម៉ែត្រ ។ នាវា​នេះ​អាច​ផ្ទុក​យន្តហោះ​ប្រដេញ​ធុន J-15 ចំនួន​៣៦​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ