ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ទេច​បណ្តា​គោលដៅ​ដែល​មិន​ស្គាល់​ជិត​មូលដ្ឋាន​អាកាសចរណ៍

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​-​ប្រទេស​ស៊ី​រី ៖ អ្នកនាំពាក្យ​មូលដ្ឋាន​ម្នាក់​ថ្លែង​ថា ប្រព័ន្ធ​ការពារ​អាកាស​ដែល​ដាក់​ពង្រាយ​នៅ​មូលដ្ឋាន​អាកាសចរណ៍​រុ​ស្ស៊ី HMEIMIM ប្រទេស​ស៊ី​រី​កាលពី​យប់​ថ្ងៃ​ទី​២៤ មេ​សា បាន​កម្ទេច​បណ្តា​គោលដៅ​ពុំ​ស្គាល់​ដែល​ហោះ​សំដៅ​មក​កាន់​ទីនោះ ។ តំណាង​ម្នាក់​របស់​មូលដ្ឋាន​នេះ​គូសបញ្ជាក់​ថា…

ប្រទេស​រុ​ស្ស៊ី​-​ប្រទេស​ស៊ី​រី ៖ អ្នកនាំពាក្យ​មូលដ្ឋាន​ម្នាក់​ថ្លែង​ថា ប្រព័ន្ធ​ការពារ​អាកាស​ដែល​ដាក់​ពង្រាយ​នៅ​មូលដ្ឋាន​អាកាសចរណ៍​រុ​ស្ស៊ី HMEIMIM ប្រទេស​ស៊ី​រី​កាលពី​យប់​ថ្ងៃ​ទី​២៤ មេ​សា បាន​កម្ទេច​បណ្តា​គោលដៅ​ពុំ​ស្គាល់​ដែល​ហោះ​សំដៅ​មក​កាន់​ទីនោះ ។

តំណាង​ម្នាក់​របស់​មូលដ្ឋាន​នេះ​គូសបញ្ជាក់​ថា កងការពារ​អាកាស​នៅ​មូលដ្ឋាន​អាកាស​ចរណ៍​រុ​ស្ស៊ី HMEIMIM អាច​កម្ទេច​បណ្តា​គោលដៅ​ពុំ​ស្គាល់​ដែល​ប្រទះ​ឃើញ​កាលពី​យប់​ថ្ងៃ​ទី​២៤ មេ​សា ក្បែរ​មូលដ្ឋាន​នោះ ។

តំណាង​រូប​នេះ​បន្ត​ថា ថ្ងៃ​ទី​២៤ មេ​សា ពេល​រាត្រីកាល​មក​ដល់ បណ្តា​មធ្យោបាយ​ត្រួត​ពិនិត្យ​ដែនអាកាស​នៃ​មូលដ្ឋាន HMEIMIM ប្រទះ​ឃើញ​ក្នុង​ចម្ងាយ​ឆ្ងាយ​គួរសម​ពី​ព្រ​លានយន្តហោះ​បណ្តា​គោលដៅ​អាកាស​មាន​ទំហំតូច​ៗ​ដែល​ពុំ​ដឹង​មាន​ប្រភព​ពី​ណា​មក។ ប្រព័ន្ធ​ការពារ​អាកាស​នៃ​មូលដ្ឋាន​អាកាសចរណ៍​រុ​ស្ស៊ី​នេះ​បាន​កម្ទេច​ទាំងស្រុង​រាល់​គោលដៅ ។ លោក​បញ្ជាក់​ថា របស់​ទាំងនេះ​ពេល​រង​ការ​កម្ទេច​ពុំ​បណ្តាល​ឱ្យ​មាន​អ្នក​របួស ឬ​បង្ក​ការ​ខូចខាត​ណាមួយ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ