ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​១២​នាក់​ត្រូវ​កម្លាំង​នគរបាល​ជំនាញ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ និង កម្លាំង​តាម​បណ្តាល​ស្រុក​ចំនួន​២​គឺ​ស្រុក​ពួក និង​ស្រុក​សូទ្រនិគម បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ ចាត់ចែង​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១២​នាក់​នៅ​ទីតាំង​៣​ផ្សេង​គ្នា ក្នុង​ខេត្តសៀមរាប​រយៈពេល​១​ថ្ងៃ…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ និង កម្លាំង​តាម​បណ្តាល​ស្រុក​ចំនួន​២​គឺ​ស្រុក​ពួក និង​ស្រុក​សូទ្រនិគម បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ ចាត់ចែង​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១២​នាក់​នៅ​ទីតាំង​៣​ផ្សេង​គ្នា ក្នុង​ខេត្តសៀមរាប​រយៈពេល​១​ថ្ងៃ គឺ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨ ។

តាម​ប្រភព​ពី​មន្ត្រី​ជំនាញ​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ចំនួន​១២​នាក់​និង​វត្ថុ​តាង​រួម​មាន ទី​១-​ឈ្មោះ ឃ្លាំង ចិ​ត្រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិក​ក្រាញ់ សង្កាត់ សៀមរាប ក្រុង​-​ខេត្តសៀមរាប (​ចាត់ចែង​និង​ប្រើប្រាស់ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ទី​២-​ឈ្មោះ វ៉ុ​ង ទួន​អ៊ី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​គ្មាន ទីលំនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប​(​ចាត់ចែង​និង​ប្រើប្រាស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ទី​៣-​ឈ្មោះ សល់ ពិសាល ហៅ ផ្ល​យ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប (​ចាត់ចែង​និង​ប្រើប្រាស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ទី​៤-​ឈ្មោះ វ៉ុ​ង ដា​រ៉ា ហៅ​ង៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប (​ចាត់ចែង​និង​ប្រើប្រាស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ទី​៥-​ឈ្មោះ គឹ​ម សុ​បិ​ន្ត ហៅ ម៉ាច ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​តា​ភុល​សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប​(​ចាត់ចែង​និង​ប្រើប្រាស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ទី​៦-​ឈ្មោះ អ៊ុ​ជ ប្រា​ស្នា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​-​ខេត្តសៀមរាប (​ចាត់ចែង​និង​ប្រើប្រាស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ទី​៧-​ឈ្មោះ ថោ​ង រក្សា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​គោក​មន ឃុំ ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប (​រក្សា​ទុក និង​ចាត់ចែង​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ទី​៨-​ឈ្មោះ ឆេ​ង កក្កដា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​គោក​មន ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប (​ចាត់ចែង និង​ប្រើប្រាស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​៩-​ឈ្មោះ ពេជ្រ សុ​ភ័​ក្ត ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ទឹកថ្លា ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប (​ចាត់ចែង និង​ប្រើប្រាស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​១០-​ឈ្មោះ ឆាយ មក​រា ហៅ ក្តិ​ប ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ទឹកថ្លា ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប (​ចាត់ចែង និង​ប្រើប្រាស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​១១-​ឈ្មោះ ឡូ លី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ជ្រេ​ស ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប (​ចាត់ចែង និង​ប្រើប្រាស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​ទី​១២-​ឈ្មោះ សាំង កុស​ល្យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ទឹកថ្លា ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប (​ចាត់ចែង និង ប្រើប្រាស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។

ក្រោយ​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក​ចំនួន​០៣​កញ្ចប់ ស្មើនឹង​ទំងន់ ០,៤​ក្រាម ទំងន់​សុទ្ធ ។ បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​១២​នាក់ ត្រូវ​បាន​រៀបចំ​កសាង​សំណុំរឿង ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​ចាត់​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ