ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​ពេញ​ផ្ទះសំណាក់​ក្រោយ​ជនបរទេស​ម្នាក់​ស្លា.ប់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​វ័យ​ចំណាស់​ជន​ជាត់​អូស្ត្រាលី​ម្នាក់​បាន​ដួល​ធ្លាក់​ពីលើ​គ្រែ​ពួក​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ វី ឡា សុខ​សាន ក្នុង​ក្រុង​សៀមរាប​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​ដោយសារ​ដាច់​សរសៃឈាម​ខួរក្បាល នេះ​បើ​តាម​សម្តី​របស់​លោក​វេជ្ជបណ្ឌិត អ៊ិ​ត ឆប…

ខេត្តសៀមរាប ៖ បុរស​វ័យ​ចំណាស់​ជន​ជាត់​អូស្ត្រាលី​ម្នាក់​បាន​ដួល​ធ្លាក់​ពីលើ​គ្រែ​ពួក​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ វី ឡា សុខ​សាន ក្នុង​ក្រុង​សៀមរាប​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​ដោយសារ​ដាច់​សរសៃឈាម​ខួរក្បាល នេះ​បើ​តាម​សម្តី​របស់​លោក​វេជ្ជបណ្ឌិត អ៊ិ​ត ឆប ឆ​រ័​ត្ន គ្រូពេទ្យ​អមតុលា​ការ​ខេត្ត​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​ម្ចាស់​សណ្ឋាគារ ប៉ុន្តែ​លាក់បាំង​មិន​ត្រូវ​ឱ្យ​មាន​អ្នក​ព័ត៌មាន​ដឹង​ឡើយ ។ ហេតុ​ការ​ជនបរទេស​ស្លាប់​នោះ​បាន​កើតឡើង​នា​វេលា​ម៉ោង​ប្រហែល​០៣​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨ នៅ​ក្នុង​បន្ទប់​លេខ​១០៨ ផ្ទះសំណាក់ វីឡា សុខ​សាន ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​ខេត្ត​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ នេះ​ថា ជន​រង​គ្រោះ​ឈ្មោះ BLACKJAMESGREGORY ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជនជាតិ​អូស្ត្រាលី កាន់​លិខិតឆ្លងដែន​លេខ PA ៦១ ៨៦ ៤៩៤ ជា​ភ្ញៀវ​ទេសចរណ៍ ហើយ​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨ តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប ស្នាក់​នៅផ្ទះ​សំណាក់​ខាងលើ ។

ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ និង​លោក​វេជ្ជបណ្ឌិត អ៊ិ​ត ឆប ឆ​រ័​ត្ន គ្រូពេទ្យ​អម​តុលាការខេត្ត​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​សំពាធ​ឈាម​ឡើង​ខ្ពស់​បណ្តាល​ឱ្យ​ដាច់​សរសៃឈាម​ខួរក្បាល ។ បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​បញ្ជូន​ទៅ​តម្កល់​ទុក​បណ្តោះអាសន្ន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ