ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​មួយ​គ្រឿង​ត្រូវ​រថយន្ត​២​គ្រឿង​បុក​ផ្ទួន​ៗ​គ្នា​រង​របួសធ្ងន់​២​នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​បណ្ដាល​ឲ្យ​បុរស​២​នាក់​រង​របួស​ធ្ងន់ធ្ងរ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ខាងលើ​កំពុង​ជិះ​ម៉ូតូ​ម៉ាក​ឌូ​ក​១​គ្រឿង​ឌុ​ប​គ្នា​បើកបរ​ឆ្លងផ្លូវ ស្រាប់តែ​មាន​រថយន្ត​កូរ៉េ​២​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ពេញទំហឹង​ជា​បន្តបន្ទាប់​តែ​ម្ដង ។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​បណ្ដាល​ឲ្យ​បុរស​២​នាក់​រង​របួស​ធ្ងន់ធ្ងរ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ខាងលើ​កំពុង​ជិះ​ម៉ូតូ​ម៉ាក​ឌូ​ក​១​គ្រឿង​ឌុ​ប​គ្នា​បើកបរ​ឆ្លងផ្លូវ ស្រាប់តែ​មាន​រថយន្ត​កូរ៉េ​២​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ពេញទំហឹង​ជា​បន្តបន្ទាប់​តែ​ម្ដង ។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវ​៣០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ ឈុ​ន សុធា អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​កំ​ភា ឃុំ​រំលេច ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង រង​របួស​បាក់​ភ្លៅ​ឆ្វេង​ដៃ​ឆ្វេង ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក DUKE ពណ៌​សលាយ​ទឹកក្រូច ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១CV-៧៦៥៩ ។ ចំណែក​ម្នាក់​ទៀត​ដែល​ជា​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ ឱ​ក វ​ណ្ណា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ត្រូវជា​មិត្តភក្តិ​រួមការ​ងារ មាន​ទីលំនៅ​ក្នុងភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រង​របួសធ្ងន់ ។

ដោយឡែក​រថយន្ត​ដែល​បើក​បុក​ពួក​គេ​ជា​បន្តបន្ទាប់​នោះ ១​គ្រឿង​ជា​ប្រភេទ​រថយន្ត​ទ្រុង​ឃ្លុប​បិទ​ជិត ហើយ​រថយន្ត​នេះ​មិន​ត្រូវ​បាន​គេ​ស្គាល់​ផ្លា​ក​លេខ​នោះ​ទេ ព្រោះ​បើក​រត់​បាត់​ស្រមោល ។ ឬ​ឯ​១​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AJ-៧៤៩១ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​តែ​ម្ដង និង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ឌូ​ក​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈនោះ​ស្រាប់តែ​មាន​រថយន្ត​កូរ៉េ​មាន​ទ្រុង​ឃ្លុប​បិទ​ជិត​មួយ​គ្រឿង បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​ទៅ​ដល់​ក៏​បាន​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​នោះ​ដាច់​ទ្វារ​មួយ​ជ្រុះ​ធ្លាក់​មក​ដី​រួច​ក៏​បន្តដំណើរ​ទៅ​មុខ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង ស្រប​ពេល​នោះ​ដែរ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ទៀត​ទៅ​ដល់​ល្មម និង​បាន​បុក​ជន​រង​គ្រោះ​ថែម​មួយ​តង់​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​កាន់តែ​រង​របួសធ្ងន់​ថែម​ទៀត ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្កហេតុ​ទី​២ ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់​បាន ហើយ​អ្នកបើកបរ​ស្រវឹង​ជោកជាំ បន្ទាប់​ម​ម​ក៏​បាន​ប្រគល់​ជូន​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់ ។ ចំណែក​ជន​រង​គ្រោះ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ