ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វគ្គ​ហ្វឹកហ្វឺន​បា.ញ់​គ្រាប់​ពិត​នៅ​ទីលាន​បា.ញ់​គ្រាប់​ពិត​មរតក​តេ​ជោ​សែន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​នៅ​ទីលាន​បាញ់​គ្រាប់​ពិត​មរតក​តេ​ជោ​សែន ភ្នំ​វាល​ចាប ស្ថិត​នៅ​ភូមិ​កណ្ដាលស្ទឹង ឃុំ​អណ្ដើក​ហែប ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ដល់​នាយទាហាន​ចំនួន​២៣២​នាក់ មក​ពី​តំបន់សឹករង​ខេត្តពោធិ៍សាត់…

ខេត្តបាត់ដំបង ៖ ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​នៅ​ទីលាន​បាញ់​គ្រាប់​ពិត​មរតក​តេ​ជោ​សែន ភ្នំ​វាល​ចាប ស្ថិត​នៅ​ភូមិ​កណ្ដាលស្ទឹង ឃុំ​អណ្ដើក​ហែប ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ដល់​នាយទាហាន​ចំនួន​២៣២​នាក់ មក​ពី​តំបន់សឹករង​ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ និង​មក​ពី​កងពល​ថ្មើរជើង​លេខ​៥១, ៥២, និង​៥៣ ព្រមទាំង​កងការពារ​ព្រំដែន​លេខ​៥០១, ៥០២, ៥០៣, និង​៥០៤ ចំណុះ​យោធភូមិ​ភាគ​ទី​៥ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ទោ ជា រស់ មេបញ្ជាការ​ង​យោធភូមិ​ភាគ​ទី​៥ លោក​ឧត្តមសេនីយ៍ទោ ជុំ សុ​ឃឿ​ន អគ្គនាយករង នាយកដ្ឋាន​ផ្គត់ផ្គង់​ក្រសួងការពារជាតិ​ប្រចាំ​តំបន់​២ តំបន់​៣ និង​តំបន់​៤ ដោយ​មាន​ថ្នាក់​នាយការិយាល័យ​បាន​មក​ចូលរួម​វេលា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ ។

លោក​ឧត្តមសេនីយ៍ត្រី​យ៍ សួន សុ​ន នាយក​សាលា​ពល​ទាហាន​ទី​៥ បាន​រាយការណ៍​ថា នេះ​ជា​លើក​ទី​១ ដែល​នៅ​ទីលាន​បាញ់​គ្រាប់​ពិត​នៅ​ទី​នេះ​បាន​បើក​វគ្គ​ហ្វឹកហ្វឺន​យុទ្ធវិធី​នេះ​ដល់​កងអនុសេនាតូច កងអនុសេនាធំ របស់​យោធភូមិ​ភាគ​ទី​៥ ក្នុង​ឆ្នាំ​២០១៨ ដែល​មាន​រយៈពេល​៣​ខែ ចាប់ពី​ថ្ងៃ​ទី​២៥ ខែមេសា នេះ​ទៅ​ដល់​ថ្ងៃ​២៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ ដោយ​ផ្ដោត​លើ​មេរៀន​ទ្រឹស្ដី​នៅ​ក្នុង​ថ្នាក់ និង​អនុវត្តន៍​ជាក់ស្តែង​នៅ​លើ​ទីលាន​ពិត​ៗ ដោយ​មានការ​ហូប​ចុក និង​ស្នាក់​នៅ​ក្នុង​ទីលាន​នេះ​ផ្ទាល់​តែ​ម្តង ។

បន្ត​មក​លោក​ឧត្តមសេនីយ៍ទោ ជា រស់ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ បាន​ថ្លែង​ថា តំបន់​នេះ​ពី​អតីតកាល​ជា​តំបន់​ព្រៃ​ភ្នំ ហើយ​ជា​ជម្រក​កន្លែង​តស៊ូ​សម័យ​មាន​សង្គ្រាម​តាំងពី​មានកំណើត​ខ្មែរក្រហម​តាំងពី​ដំបូង​មក​ម្ល៉េះ (​ឆ្នាំ​១៩៦៨) ដែល​កាលនោះ សម្តេច ហេង សំ​រិ​ន សព្វ​ថ្ងៃជា​ប្រធានរដ្ឋសភា​នេះ ក៏​ធ្លាប់​បាន​មក​លាក់ខ្លួន​តស៊ូ​នៅ​តំបន់​នេះ​ដែរ ហើយ​បន្ទាប់​ពី​យើង​រកបាន​សុខ​សន្តិភាព​រួច​មក កងទ័ព​យើង​បាន​ជំរុញ​កែប្រែ​តំបន់​ឆ្នួន​ផ្ទុះ​សង្គ្រាម​ពី​ប្រវត្តិសាស្ត្រ​នេះ​ឲ្យ​ក្លាយទៅជា​ទីលាន​សម្រាប់​ហ្វឹកហ្វឺន ហាត់​បន្ថែម​ផ្នែក​យុទ្ធសាស្ត្រ​កងទ័ព​បន្ថែម​ទៀត ក្រោយ​ការ​ជួយ​ជ្រោមជ្រែង​ពី សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ក្នុង​ការ​បង្កើត​ផ្លូវថ្នល់ អគារ​ស្នាក់​នៅ មន្ទីរពេទ្យ សំខាន់​ទីតាំង​ទីលាន​ដែល​ត្រូវ​អនុវត្តន៍​ជាក់ស្តែង​កើត​មាននៅ​ទី​នេះ​ផ្ទាល់​តែ​ម្តង ព្រោះ​មាន​លក្ខណៈ​ភូមិសាស្ត្រ​អាច​ទទួលយក​បាន​ដោយ​ត្រូវ​ចំណាយ​ថវិកា​អស់​រាប់​លាន​ដុល្លារ​កន្លង​មកនេះ តែ​ពេល​នេះ​នៅ​តែ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​សម្រាប់​កងទ័ព​ឲ្យ​មានគុណ​ភាព​បន្ថែម​ទៀត ។

លោក​ឧត្តមសេនីយ៍ទោ បាន​ពិនិត្យ​មើល​ថា គ្រាន់តែ​ទាហាន​យើង​មក​លើក​នេះ​ជា​លើក​ដំបូង​ជាង​២០០​នាក់​សោះ ត្រូវ​ខ្វះ​កន្លែង​ស្នាក់​នៅ​ព្រោះ​អគារ​ស្នាក់​នៅ​មាន​តែ​៣​ខ្នង ដោយ​មាន​បងប្អូន​យើង​ខ្លះ​ត្រូវ​ស្នាក់​នៅ​ក្នុង​អគារ​របស់​កងរថក្រោះ ចុះបើ​លើក​ក្រោយ​យើង​ត្រូវការ​បើក​វគ្គ​ហ្វឹកហ្វឺន​ចំនួន​ច្រើន​ទៀត​នោះ គឺ​យើង​ត្រូវ​ជួប​ការ​លំបាក​កាន់តែ​ច្រើន​ចំពោះ​ការ​ស្នាក់​នៅ​របស់​កងទ័ព ដូច្នោះ​មាន​តែ​អំពាវនាវ​ស្វែងរក​សប្បុរសជន ឬ​ដៃគូរ​សម្ព័ន្ធមេត្រីភាព​ណា​ដែល​អាច​ជួយ​បាន​គឺ​យើង​សុំ​អំពាវនាវ​ជួយ​សាងសង់​អគារ​ស្នាក់​នៅ​បន្ថែម​ទៀត​ដល់​កងទ័ព​ដែល​ការ​ប៉ាន់ស្មាន​ប្រមាណ​ត្រូវការ​ប្រហែល​៣​ខ្នង​ទៀត ។

ពេល​នេះ​យោធភូមិ​ភាគ​ទី​៥ កំពុង​ប្រឈម​មុខ​ចំពោះ​ការ​នាំ​ភ្លើងអគ្គិសនី​ចូល​មក​ទី​នេះ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ពី​៥០​ទៅ​៦០​ម៉ឺន​ដុល្លារ ទើប​អា​ចត​ភ្លើង​ចូល​មក​ទី​នេះ​បាន​ទោះបី​មាន​ចំណារ​ការ​អនុញ្ញាត​ពី សម្តេច​តេ​ជោ​បាន​រួច​មក​ហើយ​ក្តី ហើយ​សព្វ​ថ្ងៃនេះ​គឺ​ប្រើប្រាស់​តែ​ភ្លើង​ម៉ាស៊ីន​ផ្ទាល់ខ្លួន និង​សូ​ឡា​ដែល​មាន​ក្នុង​អង្គភាព​តែ​ប៉ុណ្ណោះ ។ លោក​បាន​បន្ថែម​អំពី​កងកម្លាំង​ទ័ព​បាន​ត្រៀម​ជា​និច្ច​ដើម្បី​ចូលរួម​សមយុទ្ធ​ហនុមាន​មាស​ដែល​ត្រូវធ្វើ​នៅ​ពេល​ខាង​មុន​នេះ​បន្ទាប់​ពី​បាន​បញ្ចប់​សមយុទ្ធ​យោធា​នាគ​មាស​នៅ​កម្ពុ​ជានា​ពេល​ថ្មី​ៗ​នេះ​រួច​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ