ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​មណ្ឌលគិរី​រំ​ឮ​ក​ឱ្យ​ព​ន្លឿ​ន​ការ​សាងសង់​ផ្សារ​សែន​មនោ​រម្យក្រោយឆេះហ្មត់

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​រំ​ឮ​ក​ដល់​ក្រុមការងារ​ខេត្ត​ត្រូវ​រូតរះ​សាងសង់​ផ្សារ​សែន​មនោ​រម្យ​ឡើង​វិញ ក្រោយ​ជួប​ហេតុ​ការ​ណ៏​ឆេះ​ហ្មត់ ដើម្បី​អភិវឌ្ឍន៍​ក្រុង​សែន​មនោ​រម្យ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​កាន់​តែ​ច្រើន​ថែម​ទៀត ។…

ខេត្តមណ្ឌលគិរី ៖ លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​រំ​ឮ​ក​ដល់​ក្រុមការងារ​ខេត្ត​ត្រូវ​រូតរះ​សាងសង់​ផ្សារ​សែន​មនោ​រម្យ​ឡើង​វិញ ក្រោយ​ជួប​ហេតុ​ការ​ណ៏​ឆេះ​ហ្មត់ ដើម្បី​អភិវឌ្ឍន៍​ក្រុង​សែន​មនោ​រម្យ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​កាន់​តែ​ច្រើន​ថែម​ទៀត ។

អភិបាលខេត្ត​បាន​ជម្រុញ​ដល់​ប្រធាន​ក្រុមការងារ​ដោះស្រាយ​បញ្ហា នៃ​ការ​សាងសង់​ផ្សារ​សែន​មនោ​រម្យ ត្រូវ​ព​ន្លឿ​ន​ការងារ​នេះ​ឲ្យ​បាន​លឿន​បំផុត ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អាជីវករ បាន​រៀបចំ​សាងសង់​ផ្ទះសម្បែង និង​តូប​សម្រាប់​លក់ដូរ​នៅ​ក្នុង​ផ្សារ​សែន​មនោ​រម្យ​នេះ​ឡើង​វិញ និង​ត្រូវ​ដោះស្រាយ​នូវ​ប្រព័ន្ធ​លូ បណ្តាញទឹក​ស្អាត ភ្លើង ព្រមទាំង​ប៉ះពាល់​អោយ​បាន​ឆាប់រហ័ស ជា​ពិសេស​ត្រូវ​រៀបចំ​ផ្លូវ​ចូល​ផ្សារ​ឲ្យ​បាន​ធំ​ទូលាយ ងាយស្រួល​អាច​ឲ្យ​ឡានទឹក​បើក​ចេញចូល​បាន ដើម្បី​បង្ការ​ក្រោយ​ពេល​មាន​បញ្ហា​ជាយថាហេតុ​ណាមួយ​កើតឡើង​ទៀត​នោះ ។

លោក​ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រង​គ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្សារ មេត្តា​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ ដែល​កំពុង​អនុវត្ត​ការងារ រៀបចំ​ក្នុង​ផ្សារ ឲ្យ​មាន​ភាព​ស៊ីសង្វាក់​គ្នា ដើម្បី​ជៀសវាង កុំអោយ​មានការ​រាំងស្ទះ​ណាមួយ ដល់​ការ​អនុវត្ត​ការងារ​សាងសង់​ផ្សារ​របស់​មន្ត្រី​ជំនាញ ។

រីឯ​ការ​សាងសង់​សួនច្បារ​សែន​មនោ​រម្យ​លោក​អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ថែម​ដែរ​ថា រដ្ឋបាល​សាលាខេត្ត​បាន​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី​នគរូបណីយកម្ម និង​សំណង់ បាន​រៀបចំ​គម្រោង​ប្លង់ និង​រចនា​បទ​រួចរាល់​ហើយ ព្រមទាំង​បាន​ប្រមូលផ្តុំ​គៀងគរ​រក​ប្រភព​ធនធាន​សម្រាប់​ទ្រទ្រង់​ដល់​ការ​សាងសង់​សួនច្បារ​នេះ​ឡើង​ផង​ដែរ ។

លោក ចឹ​ង សុច​ន្ថា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ដោះស្រាយ​បញ្ហា​ការ​ឆេះ​ផ្សារ​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​អាជ្ញាធរ​ក្រុង​បាន​សហការ​ជាមួយ​ក្រុមបច្ចេកទេស ខិតខំ​ធ្វើការ​ឈួ​ស​ឆាយដី និង​រៀបចំ​ផ្លូវ ប្រព័ន្ធ​លូ បណ្តាញទឹក​ស្អាត ភ្លើង ព្រមទាំង រួស​រើ​ផ្ទះ​ដែល​ប៉ះពាល់​ដល់​ការ​ស្ថាបនា នឹង​ចូលរួម​ដោះស្រាយ​សំណង​គោ​នយោបាយ​ជូន​ប្រជាពលរដ្ឋ​ដែល​រង​នូវ​ផល​ប៉ះពាល់​បាន​មួយ​ចំនួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ