ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​ក្លែងបន្លំFacebookកងទ័ព ​ជា​ការ​ញុះញង់​បំបែកបំបាក់​ជាតិ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោក​ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ មេបញ្ជាការ បញ្ជាការដ្ឋាន​កងពលតូច​លេខ​៧០ និង​មេបញ្ជាការ​រង នាយទាហាន ពល​ទាហាន​ទាំងអស់…

រាជធានី​ភ្នំពេញ​ ៖ លោក​ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ មេបញ្ជាការ បញ្ជាការដ្ឋាន​កងពលតូច​លេខ​៧០ និង​មេបញ្ជាការ​រង នាយទាហាន ពល​ទាហាន​ទាំងអស់ នៅថ្ងៃ​ទី​២៥ ​មេសា ​​នេះ បាន​ចេញ​មុខ​ថ្កោល​ទោស​យ៉ាង​​ដាច់អហង្ការ​ចំពោះ​ការ​ក្លែងបន្លំ Facebook របស់​កងទ័ព ហើយ​ធ្វើការ​បំផុស ដើម្បី​ញុះញង់ឱ្យ​​មាន​ការ​បែកបាក់​ជាតិប្រឆាំង​រដ្ឋាភិបាល​ ។

ការ​ប្រតិកម្ម​របស់​កងពលតូច​លេខ​៧០ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ជនអនាមិក​មួយ​ចំនួន ដែល​គេ​សង្ស័យ​ថា មាន​សេណា​រី​យោ​ច្បាស់លាស់ បាន​ក្លែងបន្លំ​ធ្វើ​ជា​គណនី Facebook របស់​កងទ័ព តាម​រយៈ​ការ​លួច​យក​រូប​កងទ័ព​ទៅ​ប្រើប្រាស់ ពិសេស​មាន​រូប​របស់​យុទ្ធ​ជន និង​រូប​ថ្នាក់ដឹកនាំ​ជួរ​បញ្ជាការ​រ​រង​កងពល​ថែម​ទៀត យក​ទៅ​បង្ហោះ​វាយប្រហារ​លើ​រដ្ឋាភិបាល និង​គាំទ្រ​ដល់​ចលនា​សង្គ្រោះ​ជាតិ ដែល​បង្កើត​ឡើង​ដោយ​ទណ្ឌិត សម រ​ង្ស៊ី​។

លោក​ឧត្តមសេនីយ៍​មេបញ្ជាការ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ​៖ «​ការ​លាប​ពណ៌​មក​លើ​កង​យោធពល​ខេ​មរ​ភូមិ​នេះ គឺជា​អំពើ​ថោកទាប និង​ដ៏​សែន​ល្ងង់ខ្លៅ​របស់​ក្រុម​ក្បត់ជាតិ ដែល​បាន​ប្រកាស​ធ្វើ​សកម្មភាព​មក​លើ​កងទ័ព ក្នុង​ចេតនា​បំផ្លាញ​ដល់​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ជ្រក​ក្រោម​ម្លប់​សន្តិភាព និង​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​»​។

លោក​មេបញ្ជាការ ក៏​បាន​អំពាវនាវ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច ឲ្យ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ក្រុម​ជន​ដែល​បន្លំ Facebook របស់​កងទ័ព យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត ព្រោះ​កង​យោធពលខេម​រភូមិន្ទ មានការ​ស្មោះត្រង់ និង​ការពារ​ដាច់ខាត​ចំពោះ​រាជរដ្ឋាភិបាល​ស្របច្បាប់ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ខិតខំ​ស្វែងរក​សន្តិភាព​ជូន​កម្ពុជា​យ៉ាង​លំបាក ហើយ​មិន​ឲ្យ​ជន​ក្បត់ជាតិ បាន​សម្រេច​បំណង​បំផ្លិចបំផ្លាញ​សន្តិភាព នេះ​ឡើយ​។

សូម​បញ្ជាក់​ថា កាលពី​ចុង​ខែមករា ឆ្នាំ​២០១៨ កន្លង​ទៅ ក្នុង​ពេល​ប្រកាស​ចេញ​នូវ​ចលនា​សង្គ្រោះ​ជាតិ នៅ​សហរដ្ឋអាមេរិក ទណ្ឌិត សម រ​ង្ស៊ី ក៏​បាន​ប្រកាស​ធ្វើ​ចលនា​ទៅ​លើ​កងទ័ព ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​។ ក្រោយ​ការ​ប្រកាស​បែប​នេះ ក៏​មាន​សកម្មភាព​ក្លែងបន្លំ Facebook កងទ័ព ហើយ​វាយប្រហារ​លើ​រដ្ឋា​ភិ​បាល​ជា​បន្តបន្ទាប់​។ ទោះជា​យ៉ាងនេះ​ក្តី នា​ពេល​កន្លង​ទៅ​ក្រោយ​មាន​ប្រកាស​បែប​នេះ កងទ័ព​ទាំងអស់ ក៏​បាន​ចេញ​មុខ​ថ្កោលទោស​លោក សម រ​ង្ស៊ី ផង​ដែរ​៕

អត្ថបទសរសេរ ដោយ