ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់​រថយន្ត​ជា​ច្រើន​ត្រលប់​ស្លា.ប់​ម្នាក់​របួសធ្ងន់​៣​នាក់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១០ ត្រង់​ចំណុច​មុខ​វត្ត​មុនី​រង្សី ស្ថិត​ក្នុងភូមិ​សាមគ្គី ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី ថ្ងៃ​ទី​២៤…

ខេត្តព្រៃវែង ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១០ ត្រង់​ចំណុច​មុខ​វត្ត​មុនី​រង្សី ស្ថិត​ក្នុងភូមិ​សាមគ្គី ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨ ដោយ​បាន​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​មនុស្ស​៣​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ហឿ​ង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ចំណែក​ជន​រង​គ្រោះ​ដែល​របួសធ្ងន់​ទាំង​៣​នាក់ ទី​១​ឈ្មោះ ចិត្ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទី​២​ឈ្មោះ ហួត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​ទី​៣​ឈ្មោះ សុខ ច​ន្ថា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ អ្នក​ទាំង​៤​មាន​ទីលំនៅ​ក្នុងភូមិ​២ ឃុំ​ព្រែក​ខ្សាយ (​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

ទាក់ទិន​នឹង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២ W-២១៣៨ ទៅ​លេង​ជល់​មាន់នៅ​ក្នុង​កាស៊ីណូ​មាត់ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​កោះរ​ការ ក្នុងស្រុក​ពាម​ជរ ខេត្តព្រៃវែង ក្រោយ​ពេល​លេង​ជល់​មាន់​រួច​ហើយ ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​ត្រលប់​មក​ផ្ទះ​វិញ ដោយ​ឈ្មោះ សុខ ច​ន្ថា ជា​ម្ចាស់​រថយន្ត​ជា​អ្នកបើកបរ ពេល​មក​ដល់​កន្លែង​កើតហេតុ ដោយសារ​តែ​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​ពេក ដល់​ចំណុច​ផ្លូវ​កោង​រថយន្ត​បួង​ចង្កូត​មិន​ផុត ក៏​ធ្វើ​ឲ្យ​រថយន្ត​បោក​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវ​ជា​ច្រើន​ត្រលប់ បណ្ដាល​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ស្លាប់​ម្នាក់ និង​របួសធ្ងន់​៣​នាក់ តែ​មិន​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ផ្សេង​ទៀត​នោះ​ទេ ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ទាំង​៣​នាក់ ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង ចំណែក​សាកសព​អ្នក​ស្លាប់​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ