ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ទីមួយ​ហ្គាតេម៉ាឡា​ស្វះស្វែង​​រក​ការ​​លែង​លះ​​គ្នាជាមួយ​ស្វាមី

15 ឆ្នាំ មុន

មន្ត្រីតុលាការ​​​មួយរូបនិយាយ​ថា ​ស្ត្រីទីមួយ​ហ្គាតេម៉ាឡា ​​លោកស្រី Sandra Torres de Colom ​បាន​​​ស្វះស្វែង​​រក​​ការបញ្ចប់​ចំណង​អាពាហ៍ពិពាហ៍​​​រយៈ​ពេល​​៨​ឆ្នាំមក​ហើយ​ ​របស់​លោកស្រី​​ដើម្បី​​ឱ្យលោកស្រី​​អាច​កាន់​តំណែង​​ប្រធា​នាធិបតី​​បន្ត​វេន​​​ពី​ស្វាមី​​របស់​លោកស្រី ។​
តាមច្បាប់​​​រដ្ឋ​ធម្មនុញ្ញ​​​របស់ប្រទេស​ហ្គាតេ​ម៉ា​ឡា ​គឺហាម​​​សមាជិកគ្រួសារ​​​របស់ប្រធានាធិប​តី​​មិន​ឱ្យ​​ឈរឈ្មោះ​​​សម្រាប់​​តំណែង​ប្រធានាធិបតី​​​ឡើយ ដូច្នេះ​​​​ទើប​លោក​​​ស្រី Sandra Torres de Colom បានព្យាយាម​​លែ​ងលះ​គ្នា​ជា​មួយ​​ស្វាមី​របស់លោកស្រី​​​ដើម្បី​​អាច​ឈរ​ឈ្មោះ​​សម្រាប់​​តំណែង​ប្រធានាធិបតី​បាន ។​
អ្នកនាំពាក្យ​​តុលាការ​ លោក Edwin Escobar ថ្លែង​​ថា ដំណើរការ​​លែ​ងលះមួយ​​ចាប់​ផ្តើម​​កាលពីថ្ងៃទី​​២១ មីនា កន្លង​មក ​រវាង​លោក​ស្រី Sandra Torres de Colom ជាមួយ លោក​​ ​ Alvaro Colom ដែលមិន​​អាច​ឈរ​ឈ្មោះ​​​​ជា​បេក្ខ​ជន​​​សម្រាប់ការ​បោះ​ឆ្នោត​​ប្រធានាធិបតី​​​ម្តង​ទៀត​បាន ។​
ប្រសិនបើ​ភាគីទាំង​​​​២​យល់ព្រមនេះ​​ការ​លែង​លះ​​គ្នា​នោះនឹង​ត្រូវ​​ចប់​សព្វគ្រប់​​​ក្នុងរយៈ​​ពេល​មួយខែ។
លោកស្រី Torres ប្រកាស​កាលពីថ្ងៃទី​​៨ មីនា ​កន្លងមក ​​ថា ​លោកស្រី​​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខ​នារី​​​​សម្រាប់តំណែង​​ប្រធានាធិបតី​​នៃ​គណ​បក្ស​​បង្រួប​បង្រួម​​ជាតិកំពុង​កាន់អំណាច​​សម្រាប់​​ការ​​បោះឆ្នោត​​​​​ប្រធានាធិបតី​​ដែលនឹង​រៀប​ចំឡើង​នៅ​ខែ​​​កញ្ញា​ខាងមុខនេះ ៕