ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លើយ​តប​នឹង​ការ​រិះគន់​វត្តមាន​ចិន​នៅ​កម្ពុជា សម្តេច​តេ​ជោ​បញ្ជាក់​ថា «​កុំ​ព្រួយ​រហូត​ថា ចិន​មក​នៅ​ស្រុក​ខ្មែរ​នោះ​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ បាន​ឆ្លើយ​តប​ការ​រិះគន់​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​វត្តមាន​របស់​ជនជាតិ​ចិន​នៅ​ទឹកដី​កម្ពុជា​ថា ប្រជាពលរដ្ឋ​កុំ​មានការ​ព្រួយ​បារ​ម្ម​ណ៍​ថា…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ បាន​ឆ្លើយ​តប​ការ​រិះគន់​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​វត្តមាន​របស់​ជនជាតិ​ចិន​នៅ​ទឹកដី​កម្ពុជា​ថា ប្រជាពលរដ្ឋ​កុំ​មានការ​ព្រួយ​បារ​ម្ម​ណ៍​ថា ជនជាតិ​ចិន​មក​រស់នៅ​កម្ពុជា តែ​វត្តមាន​ចិន គឺ​មួយ​ភាគ​ធំ​ជា​ទេសចរណ៍​ចិន​ដែល​រួមចំណែក​ដល់​កំណើន​ចំណូល​លើ​វិស័យ​ទេសចរណ៍ ។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «​សាកលវិទ្យាល័យ​ក្រចេះ​» នៅ​ខេត្តក្រចេះ​ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែមេសា ឆ្នាំ​២០១៨ នេះ​សម្តេច​បាន​បញ្ជាក់​ថា កន្លង​មក​មានការ​រិះគន់​រឿង​វត្តមាន​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា ដែល​ចាំបាច់​ត្រូវ​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ ។ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​លើក​ឡើងជា​សំនួ​រថា តើ​ជនជាតិ​ចិន​មក​កម្ពុជា​នេះ គេ​មក​របៀប​ម៉េច?  ទី​១ នោះ គឺ​ទេសចរណ៍​ចិន​មក​ទស្សនា​នៅ​កម្ពុជា​ចំនួន​១ លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​ប្រមូល​បាន​ចំណូល​ពី​ទេសចរណ៍ ព្រោះ «​ចិន​គេ​មិនមែន​មក​នៅ​ស្រុក​ខ្មែរ​ទេ​ខុស​ពី​ជំនាន់​ដើម ។

ជំនាន់​ដើម គឺ​ជំនាន់​មានការ​លុកលុយ ប្រទេស​ចិន​នៅ​ក្រ ប្រជាជន​ចិន​ពិតជា បាន​ចាក​ចេញពី​ប្រទេស​ចិន រួច​រត់​មក​រស់នៅ​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​អាស៊ី សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រៅពី​ទេសចរណ៍​ចិន គឺ​មាន​ក្រុមហ៊ុន​ចិន​ច្រើន​ណាស់ មក​វិនិយោគ​នៅ​កម្ពុជា និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​សំណង់​សំខាន់​ៗ គឺ​ត្រូវការ​កម្មករ​ជំនាញ​ផង​ដែរ ព្រោះ​ធនធានមនុស្ស​កម្ពុជា​មានការ​កើនឡើង​ក៏​ពិតមែន តែ​នៅ​មាន​កម្រិត ។

សម្តេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ថែម​ថា ៖ «​កុំ​ព្រួយ​រហូត​ថា ចិន​មក​នៅ​ស្រុក​ខ្មែរ​នោះ​» ។ ព្រោះ​ក្រុមហ៊ុន​បរទេស​មួយ​ណា​មិន​ថា តែ​ក្រុមហ៊ុន​ចិន​នោះ​ទេ​ក៏​មាន​អ្នកឯកទេស បរទេស​បម្រើ​ការ​ឲ្យ​ស្ថាប័ន​របស់​គេ ពេល​ធនធាន​ក្នុងស្រុក​មិន​គ្រប់​តម្រូវការ ។ យ៉ាងណាមិញ សម្តេច​បញ្ជាក់​ថា គឺ​មាន​តែ​វិស័យ​កាត់ដេរ ដែល​ល្អ​ប្រសើរ​ជាងគេ ព្រោះ​មានការ​កាត់​បង្កើន​ចំនួន​អ្នកជំនាញ​ជា​ជនជាតិ​ខ្មែរ​បម្រើ​ការ​ក្នុង​វិស័យ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ