ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​មើល​អធិរាជ​ស Real Madrid អាច​កម្ទេច​បន្ទាយ​យក្ស​អា​ល្លឺ​ម៉​ង់ Bayern បាន​ទេ

5 ឆ្នាំ មុន

ក្រុម​ម្ចាស់ផ្ទះ Bayern បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ស្វាគមន៍​សត្រូវ​ចាស់ ​Real Madrid ក្នុង​ជំនួប​ឆេ​ម​ពាន​លី​គ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី​១ នៅវេលាម៉ោង១និង៤៥នាទីរាត្រីរំលងអាធ្រាត្រនេះ ។ ក្រុម Bayern…

ក្រុម​ម្ចាស់ផ្ទះ Bayern បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ស្វាគមន៍​សត្រូវ​ចាស់ ​Real Madrid ក្នុង​ជំនួប​ឆេ​ម​ពាន​លី​គ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី​១ នៅវេលាម៉ោង១និង៤៥នាទីរាត្រីរំលងអាធ្រាត្រនេះ ។ ក្រុម Bayern ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Heynckes ហាក់​ផ្លាស់​ប្តូរ​ទម្រង់​លេង​ល្អ​ច្រើន​នា​រដូវ​កាល​នេះ និង​បច្ចុ​ប្បន្ន​​កំពុង​ត្រៀមខ្លួន​គ្រង​ជា​ម្ចាស់​ជើងឯក​អា​ល្លឺ​ម៉​ង់ប៊ុ​ន​ដេ​ស្ល៊ី​ហ្កា បន្ទាប់​ពី​ដាច់​ពិន្ទុ​ឆ្ងាយ​ពី​ក្រុម​លេខ​២ Schalke ​រហូត​ដល់​២២​ពិន្ទុ ។

ចំពោះ​ការ​បង្ហាញខ្លួន​នៅ​ឆេ​ម​ពាន​លី​គ​៤​ឆ្នាំ​ចុង​ក្រោយ Bayern បាន​ឡើង​មក​ដល់​វគ្គ​នេះ​៣​ដង​ជាប់​គ្នា​ចាប់តាំងពី​រដូវ​កាល​២០១៣-២០១៤ ដល់​២០១៥-២០១៦ ប៉ុន្តែ​មិន​ទទួល​បាន​ជ័យជម្នះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឡើង​ទៅ​វគ្គ​បន្ត​នោះ​ទេ ខណៈ​រដូវកាល​មុន​ពួក​គេ​ត្រូវ​ហាលអាវ​ត្រឹម​វគ្គ​៨​ក្រុម​ពេល​ប៉ះ Real Madrid ។

ម្យ៉ាងទៀត Bayern ធ្លាប់​ត្រូវ​បាន​ក្លិប​ស្តេច​ស​តាម​លត់​ដល់​ទឹកដី​ខ្លួនឯង​ដោយ​លទ្ធផល​៤​ទល់​នឹង​០ កាលពី​ជំនួបវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ឆ្នាំ​២០១៤ ។ ទោះបីយ៉ាងណា​ជំនួប​យប់​នេះ Bayern មាន​សង្ឃឹម​ច្រើន​ដោយសារ​តែ​កូនក្រុម​ពួក​គេ​អាច​នឹង​ខកខាន​ប្រកួត​តែ​កីឡាករ Kingsley Coman និង Arturo Vidal ប៉ុណ្ណោះ ។

ក្រុម​ភ្ញៀវ Real Madrid ដែល​ជា​ក្រុម​ជើងឯក​ចាស់ នៅ​តែ​រក្សា​ទម្រង់​លេង​ដ៏​ខ្លាំងក្លា​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត​ធំ​ៗ បើ​ទោះជា​មាន​បញ្ហា​ខ្លះ​ពេល​លេង​នៅ​ក្នុង​លី​គ ។ Real Madrid ហាក់​ស្គាល់​ពី​ប្រព័ន្ធ​លេង​របស់ ​Bayern កាន់តែ​ច្បាស់​បន្ទាប់​ពី​ប៉ះ​គ្នា​ច្រើន​លើក​មក ។ ទន្ទឹម​នឹង​នេះ Ronaldo គឺជា​កីឡាករ​ដែល​តែងតែ​អាច​រក​គ្រាប់​បាល់​បាន​ជូន​ក្រុម​ជា​និច្ច ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ម្ចាស់ផ្ទះ​ពិបាក​នឹង​ទប់ទល់ ។

ដូច្នេះ Real Madrid នឹង​មិន​ញញើត​ក្នុង​ការ​ទៅ​លេង​នៅ​ទឹកដី Bayern ឡើយ ស្រប​ពេល​កូនក្រុម​របស់​ខ្លួន​ពុំ​មាន​កីឡាករ​សំខាន់​រូប​ណា​អវត្តមាន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ