ខេត្តកំពង់ធំ ៖ រន្ទះបានឆក់យកជីវិតកសិករម្នាក់បណ្តាលឲ្យស្លាប់កណ្តាលវាលស្រែយ៉ាងអាណោចអាធ័ម ខណៈដែលកំពុងតែបាញ់ថ្នាំស្រូវ ក៏ត្រូវបានរន្ទះបាញ់កំណាចមកផ្តាច់សង្ខារស្លាប់ភ្លាមៗកាលពីវេលា ម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៨នេះ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីរន្ទះបាញ់នេះ បានកើតឡើងនៅចំណុចត្រពាំងញ៉ុង ខាងជើងភូមិឫស្សី ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ប្រភពពីកន្លែងកើតហេតុនិយាយថា នៅមុនពេលកើតហេតុមានមានភ្លៀងផ្គរមួយមេយ៉ាង ខ្លាំងលាយលំនឹងរន្ទះបាញ់លាន់រំពងចំនួនបីគ្រាប់ គ្រាប់ទី១.គ្រាប់ទី២មិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ ដល់គ្រាប់ទី៣ក៏ត្រូវជនរងគ្រោះឈ្មោះ ញ៉ែម គីម ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍។ លោក កែវ សាលី នាយរងប៉ុស្តិ៍រដ្ឋបាល ឃុំចុងដូង បានឲ្យដឹងថា ក្រោយពីកើតហេតុ ត្រូវបានប្រជាពលរដ្ឋ ដែលបានរាយការណ៍មកថា៖
មានករណីរន្ទះបាញ់បណ្តាលឲ្យមានមនុស្សស្លាប់ លោកកម្លាំងប៉ុស្តិ៍របស់លោកចុះទៅពិនិត្យកន្លែងកើតហេតុ ទើបបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ ដោយសារគ្រាប់រន្ទះពិតប្រាកដមែន ហើយក៏បានប្រគល់សាកសពជូនសាច់ញាតិទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី។ ករណីនេះលោកក៏បានផ្តាំផ្ញើដល់ប្រជាកសិករទាំងអស់សូមឲ្យមានការ ប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅពេលដែលមានភ្លៀងខ្យល់ និងផ្គររន្ទះត្រូវទៅរកទីកន្លែងណាដែលមាន សុវត្ថិភាព៕
ចែករំលែកព័តមាននេះ