ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​ប្រឈម​មុខ​នឹង​កើត​ជំងឺមហារីក​ពោះវៀន​ដែរ​ឬទេ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំងឺមហារីក​ពោះវៀន​កើតឡើង​ច្រើន​រហូត​ដល់​ស្ថិត​ក្នុង​លំដាប់ថ្នាក់​ទី​៣ នៃ​ប្រភេទ​មហារីក​ដែល​កើត​មាននៅ​សហរដ្ឋអាមេរិក​ដែល​គេ​អាច​ប៉ាន​ប្រមាណ​ថា មាន​អ្នកជំងឺ​ប្រហែល​៥០.៦៣០​នាក់​ស្លាប់​ក្នុង​ឆ្នាំ​២០១៨​ដោយសារ​តែ​ជំងឺ​នេះ​។ ដោយឡែក​នៅ​ប្រទេស​កម្ពុជា​កំឡុង​ឆ្នាំ​២០០៥​ដល់​២០១០ មាន​អត្រា​អ្នក​កើត​មហារីក​ពោះវៀន​រហូត​ដល់​៣៥៦​ករណី​បន្ថែម​ទៀត ដែល​ក្នុង​នោះ​អ្នកជំងឺ​ស្ទើរតែ​៣០% មាន​អាយុ​តិច​ជាង​៤០​ឆ្នាំ​នៅឡើយ​។ ការ​សិក្សា​បង្ហាញ​ថា…

រាជធានី​ភ្នំពេញ ៖ ជំងឺមហារីក​ពោះវៀន​កើតឡើង​ច្រើន​រហូត​ដល់​ស្ថិត​ក្នុង​លំដាប់ថ្នាក់​ទី​៣ នៃ​ប្រភេទ​មហារីក​ដែល​កើត​មាននៅ​សហរដ្ឋអាមេរិក​ដែល​គេ​អាច​ប៉ាន​ប្រមាណ​ថា មាន​អ្នកជំងឺ​ប្រហែល​៥០.៦៣០​នាក់​ស្លាប់​ក្នុង​ឆ្នាំ​២០១៨​ដោយសារ​តែ​ជំងឺ​នេះ​។

ដោយឡែក​នៅ​ប្រទេស​កម្ពុជា​កំឡុង​ឆ្នាំ​២០០៥​ដល់​២០១០ មាន​អត្រា​អ្នក​កើត​មហារីក​ពោះវៀន​រហូត​ដល់​៣៥៦​ករណី​បន្ថែម​ទៀត ដែល​ក្នុង​នោះ​អ្នកជំងឺ​ស្ទើរតែ​៣០% មាន​អាយុ​តិច​ជាង​៤០​ឆ្នាំ​នៅឡើយ​។ ការ​សិក្សា​បង្ហាញ​ថា មូលហេតុ​ទាំងនោះ​អាច​បណ្តាល​មក​ពី​បរិយាកាស និង​ការ​រស់នៅ​ដែល​មាន​សារធាតុពុល និង​កត្តា​តំណពូជ​ដែល​មិន​អាច​កែប្រែ ឬ​បង្ការ​បាន​ឡើយ​។

ការ​គ្រប់គ្រង​ទង្ង​ន់ របប​អាហារ និង​ការ​ហាត់ប្រាណ​ជា​ប្រចាំ​ជា​កត្តា​សំខាន់​បំផុត​ដើម្បី​ចៀស​ផុត​ពី​ជំងឺមហារីក​ពោះវៀន​។ ខាងក្រោម​នេះ​ជា​កត្តា​ប្រឈម​នឹង​ជំងឺមហារីក​ពោះវៀន​ដែល​អ្នក​អាច​បង្ការ​បាន ៖

១ – ការ​លើស​ទំងន់ ឬ​ការ​ធាត់​ជ្រុល ៖ វា​នឹង​ធ្វើ​ឱ្យ​អ្នក​ប្រឈម​មុន​នឹង​ជំងឺមហារីក​ពោះវៀន​កាន់តែ​ខ្លាំង ជា​ពិសេស​ទៅ​លើ​បុរស​។

២ – មិន​ធ្វើ​លំ​ហាត់ប្រាណ

៣ – ប្រភេទ​អាហារ​មួយ​ចំនួន ៖ ដូច​ជា​សាច់​គោ សាច់​ជ្រូក សាច់​ចៀម ឬ​ថ្លើម​សត្វ Hot Dog ឬ​អាហារ​កែ​ច្នៃ​ផ្សេង​ទៀត ប្រភេទ​អាហារ​អាំង ឬ​ចៀន​ដែល​ខ្លោច​ជាដើម​ជា​ប្រភព​ដែល​បណ្តាល​ឲ​កើត​ជំ​ងឹ​មហារីក​ពោះវៀន​។

៤ – ការ​ជក់បារី ៖ ការ​ជក់បារី​មិន​ត្រឹមតែ​ធ្វើ​ឲ​អ្នក​ប្រឈម​នឹង​ជំងឺមហារីក​សួត​ទេ ថែម​ទាំង​ជំងឺមហារីក​ពោះវៀន​ផង​ដែរ​។

៥ – ការ​ញ៉ាំ​ស្រា ៖ ការ​ញ៉ាំ​ស្រា​ច្រើន​លើសប្រមាណ​នឹង​ធ្វើ​ឱ្យ​អ្នក​ប្រឈម​មុខ​នឹង​កើត​មហារីក​ពោះវៀន​កាន់តែ​ខ្ពស់​។ តែ​អ្នក​អាច​ញ៉ាំ​ស្រា​បាន​១​កែវ​ក្នុង​១​ថ្ងៃ​សម្រាប់​មនុស្ស​ស្រី និង​រហូត​ដល់​២​កែវ​ក្នុង​១​ថ្ងៃ​សម្រាប់​មនុស្ស​ប្រុស ដែល​នេះ​អាច​កាត់​បន្ថយ​ជំងឺមហារីក​ផ្សេង​ៗ​បាន​ទៀត​ផង​។

យ៉ាងណាមិញ មានការ​សិក្សា​កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ នៅ​The American Journal of Pathology បង្ហាញ​ថា ប្រូ​ប៊ី​យ៉ូ​ទិ​ក​មាន​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ការពារ​ជំងឺ​មហា​រីក​ពោះវៀន​។ តួយ៉ាង​ក្នុង​ការ​ជ្រើស​យក ប្រូ​ប៊ី​យ៉ូ​ទិ​ក ក្នុង​ការ​ប្រើប្រាស់ គួរ​មើលទៅ​លើ​បរិមាណ​ប្រូ​ប៊ី​យ៉ូ​ទិ​ក​នៅ​ក្នុង​ផលិតផល​មួយ​នោះ ដូចនេះ​លោក​អ្នក​អាច​ជ្រើស​យក ខេ​ម ប្រូ​ប៊ី​យ៉ូ​ទិ​ក KEM PROBIOTICS យក​ទៅ​ប្រើប្រាស់ និង​ជា​ផលិតផល​ដែល​លោក​អ្នក​អាច​ជឿ​ទុកចិត្ត​បាន ។​សូម​ពិគ្រោះ​ជាមួយ​ឱសថការី ក្នុង​ការ​ប្រើប្រាស់ ដើម្បី​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ ។

ប្រភព​៖ 1) American Cancer Society
​2) https://www.ncbi.nlm.nih.gov/pubmed/21790241
​3) medicalnewstoday.com
ផលិតផល ៖ KEM PROBIOTICS
ប្រែ​សម្រួល​ដោយ ៖ flashsanté.info

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ