Nissan ពោរពេញ​ដោយ​ទេព​កោសល្យ​ក្នុង​ការ​ច្នៃប្រឌិត​ក្នុង​រយៈពេល ៨០ ឆ្នាំ


រាជធានី​ភ្នំពេញ ៖ ដោយ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​1933 Nissan គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​ជប៉ុន​។ ដោយ​ចាប់ផ្ដើម​មុនគេ​បង្អស់ ក្រុមហ៊ុន Nissan បាន​បង្ហាញ​ទេព​កោសល្យ​ក្នុង​ការ​ច្នៃប្រឌិត និង​ឆន្ទៈ​ក្នុង​ការ​ពង្រីក​អាជីវកម្ម​ទៅ​កាន់​បណ្ដា​ប្រទេស​ថ្មី​ៗ​ជា​ច្រើន​។ តាម​រយៈ​គុណ​តម្លៃ​ស្នូល​ទាំង​បួន​របស់​ខ្លួន​ដែល​រួម​មាន​និរន្តរភាព ភាព​ងាយស្រួល​ប្រើប្រាស់ ភាព​ចម្រុះ និង​ភាព​គួរ​ឲ្យ​ចង់បាន ក្រុមហ៊ុន Nissan បាន​ក្លាយជា​តួអង្គ​ចម្បង​មួយ​នៅ​លើ​ឆាក​ទីផ្សារ​រថយន្ត​ពិភពលោក​។ ការ​អភិវឌ្ឍ​ផលិតផល​គួរ​ជាទី​ទុកចិត្ត​នៅ​ក្នុង​តម្លៃ​សមរម្យ គឺជា​គោលការណ៍​ណែនាំ​របស់​ក្រុមហ៊ុន​យើង​។

ក្រោយ​ឆ្នាំ​1933 ក្រុមហ៊ុន Nissan Motor Company Limited បាន​ពង្រីក​វិសាលភាព​អាជីវកម្ម​របស់​ខ្លួន​យ៉ាង​ឆាប់រហ័ស​ដោយ​បាន​បញ្ចប់​ការ​សាងសង់​រោងចក្រ Yokohama នៅ​ក្នុង​ឆ្នាំ​1934 និង​រោងចក្រ Yoshiwara នៅ​ក្នុង​ឆ្នាំ1943​។ គិត​ត្រឹម​ឆ្នាំ​1958 ក្រុមហ៊ុន​បាន​ចាប់ផ្ដើម​ការ​នាំ​ចេញ​រថយន្ត​អ្នកដំណើរ​របស់​ខ្លួន​ជា​លើក​ទី​មួយ​ទៅ​កាន់​សហ​រដ្ឋ​អាមេ​រិក​។ នៅ​ក្នុង​ឆ្នាំ​1969 ក្រុមហ៊ុន Nissan បាន​សម្រេច​សមិទ្ធផល​គួរ​ជាទី​មោ​ទ​នៈ ដោយ​បាន​នាំ​ចេញ​លើស​ចំនួន​កូតា​សរុប​មួយ​លាន​គ្រឿង​។ បន្ទាប់​ពី​នោះ​មក ចំនួន​នាំ​ចេញ និង​ការ​ផលិត​បាន​កើន​ឡើងជា​លំដាប់​។ គិត​រហូត​មក​ដល់​ឆ្នាំ​2013 ក្រុមហ៊ុន Nissan សម្រេច​បានការ​លក់រាយ​រថយន្ត​របស់​ខ្លួន​សរុប​ចំនួន​ជាង 4​លានគ្រឿង​។

បច្ចុប្បន្ន ក្រុមហ៊ុន Nissan មាន​រោងចក្រ​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន និង​បាន​ផលិត​រថយន្ត​សម្រាប់​តំបន់​ទាំងអស់ ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​តម្រូវ​វិសេស​ផ្សេង​ៗ​គ្នា​របស់​តំបន់​ទាំងនោះ​។ ចាប់តាំងពី​ពេល​ចាប់ផ្ដើម​លើក​ដំបូង​ចេញពី​ការ​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត​នៅ Yokohama ប្រទេស​ជប៉ុន​មក ការ​ផលិត និង​ការ​នាំ​ចេញ​រថយន្ត Nissan បាន​កើន​ឡើងជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ នៅ​ក្នុង​រយៈពេល​ពីរ​-​បី​ទសវត្សរ៍​ខាង​មុខ​នេះ រោងចក្រ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទូ​ទាំង​ពិភពលោក​។

+ ប្រវត្តិ​ផ្លាស់​ទី​មនុស្ស 80​ឆ្នាំ​របស់ NISSAN ៖ ប្រវត្តិ 80​ឆ្នាំ​របស់​ក្រុមហ៊ុន Nissan គឺជា​ប្រវត្តិ​ច្នៃប្រឌិត​ដោយ​គ្មាន​ការ​អភិរក្សនិយម និង​ជា​ប្រវត្តិ​នៃ​ការ​ប្រកាន់ខ្ជាប់​នូវ​គុណ​តម្លៃ​ស្នូល​ទាំង​បួន​ដែល​ជា​មូលដ្ឋាន​គ្រឹះ​របស់​ក្រុមហ៊ុន​។ អស់​រយៈពេល 80​ឆ្នាំ​មក​ហើយ ការ​ច្នៃប្រឌិត​បាន​ក្លាយជា​ឆ្អឹងខ្នង និង​ភាព​ខ្លាំង​របស់​ក្រុមហ៊ុន Nissan​។ ក្រុមហ៊ុន Nissan បាន​ធ្វើការ​ច្នៃប្រឌិត​ផលិតផល​របស់​ខ្លួន​ជា​ប្រចាំ​ដើម្បី​បំពេញ​តាម​តម្រូវការ​គ្រប់​ទីផ្សារ​ទាំងអស់​ដោយ​រាប់​ចាប់ពី​ប្រភេទ​រថយន្ត​មាន​ឃ្លុប​ក្រោយ (pick-up) រហូត​ដល់​រថយន្ត​ដឹក​អ្នកដំណើរ និង​បន្ត​ច្នៃប្រឌិត​ជា​រថយន្ត SUV៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ