ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​​ប្រុង​ប្រយ័ត្ន​ការ​គេង​ក្រាប​លើ​តុ កុំឱ្យ​ដូច​ស្រីស្រស់នេះដឹង​គឺ​ហួស​ពេល​ហើយ

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ស្ត្រីជន​ជាតិចិន​អាយុ​២៨​ឆ្នាំ​នៅ Harbin ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ថា មានការ​ខូចខាត​ទៅ​លើ​សរសៃប្រសាទ​ដៃ (Radial…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ស្ត្រីជន​ជាតិចិន​អាយុ​២៨​ឆ្នាំ​នៅ Harbin ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ថា មានការ​ខូចខាត​ទៅ​លើ​សរសៃប្រសាទ​ដៃ (Radial Nerve) ក្រោយ​ពី​ទម្លាប់​គេង​ក្រាប​លើ​តុ​ក្រោយ​ម៉ោង​បាយ​ថ្ងៃ​នៅ​កន្លែងធ្វើការ​។

Zhang តែងតែ​ដេក​ក្រាប​លើ​តុ​ធ្វើការ​ជា​និច្ច​នៅ​ម៉ោង​សម្រាក​ពេល​ថ្ងៃ ដែល​ជា​ទូទៅ​មាន​រយៈពេល​១​ម៉ោង​។ នាង​បាន​ធ្វើ​បែប​នេះ​ជា​យូរ​ច្រើន​ខែ​មក​ហើយ​។ រហូត​មក​ដល់​ពេល​ថ្មី​ៗ​នេះ នាង​ស្រាប់តែ​មាន​អារម្មណ៍​ស្ពឹក​ដៃ​ខាងឆ្វេង រហូត​ដល់​ថ្នាក់​ចាប់​របស់​មិន​ជាប់​ទៀត​។

នៅ​ពេល​នាង​ទៅ​ធ្វើការ​ពិនិត្យ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ នាង​ទើប​ដឹងខ្លួន​ថា សរសៃ​ប្រសាទ​នៅ​ដៃ​ខាងឆ្វេង​របស់​នាង​មានការ​ខូចខាត​។ គ្រូពេទ្យ​ថា នេះ​មក​ពី​មាន​សម្ពាធ​សង្កត់​មក​លើ​សរសៃ​នេះ​ខ្លាំង​ពេក​។ នេះ​អាច​និយាយ​បាន​ថា មក​ពី​ការ​គេង​ក្រាប​នឹង​តុ​ដោយ​សង្កត់​លើ​ដៃ​ទើប​ធ្វើ​ឲ្យ​មាន​លទ្ធផល​បែប​នេះ​។ ករណី​របស់ Zhang គឺ​ត្រូវ​ធ្វើការ​វះកាត់​ដើម្បី​ជួសជុល​កន្លែង​របួស​ឡើង​វិញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សរសៃប្រសាទ Radial Nerve ជា​អ្នកបញ្ជា​ចលនា​ក​.​ដៃ និង​ម្រាម​ដៃ​។ ការ​ដាក់​សម្ពាធ​លើ​សរសៃ​នេះ​យូរ​ពេក ធ្វើការ​វា​ហើម ដែល​បណ្តាល​ឲ្យ​មាន​អារម្មណ៍​​ស្ពឹក​ម្រាម​និង​ខ្សោយ​ក​.​ដៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ