ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចន្លោះ​ពេល​១៥​នាទី​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​នៅ​ស្រុក​កំពង់ស្វាយ​ស្លា.ប់​បី​របួស​ពីរ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ លោក​វរសេនីយ៍ត្រី យន់ ឆៃ​យាន អធិការរង​នគរបាល​ស្រុក​កំពង់ស្វាយ​បាន​ឲ្យ​ដឹង​ថា ករណី​ទី​១​បាន​បង្ក​ឡើង​ដោយ​ខ្លួនឯង​គឺ​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​ពណ៌​ទឹកមាស ផ្លា​ក​លេខ​គ្មាន បើកបរ​នៅ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដោយ​ឈ្មោះ ហ៊ា…

ខេត្តកំពង់ធំ ៖ លោក​វរសេនីយ៍ត្រី យន់ ឆៃ​យាន អធិការរង​នគរបាល​ស្រុក​កំពង់ស្វាយ​បាន​ឲ្យ​ដឹង​ថា ករណី​ទី​១​បាន​បង្ក​ឡើង​ដោយ​ខ្លួនឯង​គឺ​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​ពណ៌​ទឹកមាស ផ្លា​ក​លេខ​គ្មាន បើកបរ​នៅ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដោយ​ឈ្មោះ ហ៊ា រឹ​ទ្ធី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត (​របួសស្រាល​) អ្នក​រួម​ដំណើរ​០២​នាក់ ទី​១-​ឈ្មោះ លឹ​ម ចាន់​រឹ​ទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​អនុសេនីយ៍ត្រី​នាយ​រង​ប៉ុស្តិ៍​នគរបាល​កំពង់ធំ រស់នៅ​ភូមិ​ទី​៧​ជាមួយ​អ្នកបើកបរ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ និង​ទី​២-​ឈ្មោះ ផល្លា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ (​របួសស្រាល​) ខណៈ​នៅ​ពេល​ដែល​កំពុង​តែ​បើកបរ​រថយន្ត​ផ្ទុះ​បែក​កង់​មុខ​ខាងស្តាំ​រ៉េ​ចង្កូត​ក្រឡាប់​ធ្លាក់​ថ្នល់​ជា​ច្រើន​ត្រឡប់​គៀប​មនុស្ស​ស្លាប់​ម្នាក់ ។

ឧប្បត្តិហេតុ​ទី​២​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមេសា ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦​ដដែល ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨៧-១៨៨ នៅ​ក្នុងភូមិ​តា​រាម ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែល​បង្ក​ឡើង​ដោយ​ម៉ូតូ​ជិះ​ឌុ​ប​គ្នា​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ទៅ​បុក​គូថ​រថយន្ត​ឈប់​ក្បែរផ្លូវ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​លិចទៅ​កើត​បណ្តាល​ឲ្យ​ស្លាប់​០២​នាក់​(​ប្រុស​) រីឯ​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ខ្លួន​បាត់​វត្ថុ​តាង​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ