ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតថា មានគឺមានមែន…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ រួម​ជាមួយ​ថ្នាំ​​ញៀន​៣៤​កញ្ចប់​តូច-​ធំ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ចាក់​អង្រែ​​លើ សហការ​ជាមួយ​នគរបាល​ផ្នែក​អន្តរាគមន៍នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​​ឃាត់ខ្លួន ស្ថិត​​នៅ​​ចំណុច​សំណង់អនា​ធិបតេយ្យ​លើ​ផ្លូវ​៦០​ម៉ែត្រ ​​ក្នុងភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ…

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ រួម​ជាមួយ​ថ្នាំ​​ញៀន​៣៤​កញ្ចប់​តូច-​ធំ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ចាក់​អង្រែ​​លើ សហការ​ជាមួយ​នគរបាល​ផ្នែក​អន្តរាគមន៍នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​​ឃាត់ខ្លួន ស្ថិត​​នៅ​​ចំណុច​សំណង់អនា​ធិបតេយ្យ​លើ​ផ្លូវ​៦០​ម៉ែត្រ ​​ក្នុងភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង១០​​ព្រឹក​ថ្ងៃ​ទី​២៤ ​មេសា នេះ ។

សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យខាងលើ ​ឈ្មោះ នាថ ពិសារ ​អាយុ​៣៤​ឆ្នាំ ​មាន​​ទីលំនៅ​មិន​ពិត​ប្រាកដ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ។  លោកនាយ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ លោក​អ៊ុំ រតនា បាន​ឱ្យ​​ដឹង​ថា ដោយ​ទទួល​បាន​បញ្ជា​ពី​លោក​វរសេនីយ៍ឯក​តេ​ង ​ស៊ី​ណូ អធិការ​នគរបាល​ខណ្ឌ បញ្ជារ​អោយ​នគរបាល​ប៉ុស្តិ៍​ត្រូវ​សហការ​ជាមួយ​នគរបាល​ផ្នែក​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ចុះ​ទៅ​ល្បាត​នៅ​ចំណុច​ខាងលើ​ ឱ្យបាន​ញឹក​ញាប់ ព្រោះ​តំបន់​នោះ​ជា​តំបន់​អនា​​ធិ​ប​តេ​យ្យ និង​ជា​តំបន់​មានការ​លួចលាក់​ចរាចរ​ណ៍គ្រេ​ឿ​ង​ញៀន​ជា​ញឹកញាប់​ផង​ដែរ ដូច្នេះ​ហើយ​នៅ​វេលា​ខាងលើ កម្លាំង​នគរបាល​បាន​ចុះ​ល្បាត ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់ មើលទៅ​គួរ​អោយ​សង្ស័យ ក៏​ធ្វើការ​ឃាត់​សួរនាំ និង​ឆែកឆេរ​លើ​ខ្លួនប្រាណ ស្រាប់តែ​ប្រទះ​ឃើញ​មាន​ថ្នាំ​ញៀនជា​ច្រើន​កញ្ចប់ ទើប​សមត្ថកិច្ច​សម្រេច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ប​ញ្ចូ​ន​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​មូលដ្ឋាន​ដើម្បី​សាកសួរ​នាំ ។

ក្នុង​ការ​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ក្រាម​ស​ថ្លា ឬ​ហៅ​ថា ម៉ា​ទឹកកក​ចំនួន​៣៤​កញ្ចប់ ក្នុង​នោះ​២​កញ្ចប់​ធំ​ល្មម ។ បច្ចុប្បន្ន ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​លើ រង​ចាំ​កសាង​សំណុំ​រេ​ឿ​ង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ។

អត្ថបទសរសេរ ដោយ