ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មិន​នៅផ្ទះ បុរស​ម្នាក់​នេះ​លេង​មួយ​អស់ដៃ​អស់រលីង

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណី​មនុស្ស​វិកល​ច​រឹក​ម្នាក់​បាន​យក​ភ្លើង​ទៅ​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ឆេះ​ផ្ទះ​អស់ មួយ​ខ្នង បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​២០​នាទី ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ប្រនាក ឃុំ​ចើ​ង​ដើ​ង…

ខេត្តកំពង់ធំ ៖ ករណី​មនុស្ស​វិកល​ច​រឹក​ម្នាក់​បាន​យក​ភ្លើង​ទៅ​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ឆេះ​ផ្ទះ​អស់ មួយ​ខ្នង បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​២០​នាទី ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ប្រនាក ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​បាន​មនុស្ស​វិកល​ច​រឹក​ដុត​ឆេ​ង​អស់នោះ​មាន​ទំហំ​៤×៥​ម៉ែត្រ សាងសង់​ឡើង​អំពី​ឈើ​ប្រក់​ស្លឹក ជ​ញ្ចាំ​ង​ក្ដារ រនាប​ក្ដារ ដែល​ជា​កម្ម​សិទ្ធ​របស់​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ឈ្មោះ ឃ្លោក ធួ​ក ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ម៉ៃ ថុ​ល អាយុ​៤២​ឆ្នាំ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ដែល​បាន​បង្ក ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ រឿ​ន ធា​រ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​-​ឃុំ​កើតហេតុ​(​ជា​មនុស្ស​វិកល​ច​រឹក​) ។

នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់ផ្ទះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ពួក​គាត់​មិន​បាន​នៅផ្ទះ​នោះ​ទេ ពួក​គាត់​បាន​ទៅ​ធ្វើ​ការងារ​នៅ​ឯ​ឃុំ​ទំ​រីង ស្រុក​សណ្ដាន់ បាត់​ដោយ​បិទទ្វារ​ចាក់សោរ​ផ្ទះ​ទុក​ចោល​គ្មាន​មនុស្ស​នៅ ចំណែកឯ​ជនសង្ស័យ​គឺជា​មនុស្ស​ដែល​មាន​សតិ​មិន​គ្រប់ នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនសង្ស័យ​បាន​ដើរទៅ​លេង​នៅផ្ទះ​រប​សជន​រង​គ្រោះ​ខាងលើ​ហើយ​បាន​យក​ភ្លើង​ដុត​ផ្ទះ​នោះ​តែ​ម្ដង​ទៅ ចំពោះ​សម្ភារ​ខូចខាត​មិន​ទាន់​អាច​កំណត់​បាន សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​ចំពោះ​ជនសង្ស័យ​ត្រូវ​បាន​ឃាត់​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយ​ណ៏ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ