ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​កា.ប់សម្លា.ប់​មនុស្ស​ដូច​សត្វ​ធាតុ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ​រួម​ទាំង​មាន ប៉េ​អឹ​ម ប៉ូលិស ពេទ្យ ខេត្ត​ដឹកនាំ​សម្របសម្រួល​ដោយ​លោក ថេ​ង សំណាង…

ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ​រួម​ទាំង​មាន ប៉េ​អឹ​ម ប៉ូលិស ពេទ្យ ខេត្ត​ដឹកនាំ​សម្របសម្រួល​ដោយ​លោក ថេ​ង សំណាង ព្រះរាជអាជ្ញា​រងអម​សាលាដំបូង​ខេត្ត បាន​ចុះ​ស្រាវជ្រាវ​ករណី​ឃាតកម្ម​មួយ ​កើតឡើង​នៅ​ក្នុង​ក្រុង​សៀមរាប កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមេសា​នេះ ស្ថិត​នៅ​ក្នុងផ្ទះ ជន​រង​គ្រោះ ។

ជន​រង​គ្រោះ​ខាងលើមានឈ្មោះ ពិត បារាំង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​លក់​គ្រឿងបន្លាស់​រថយន្ត និង សំបក​រថយន្ត ដែល​មាន​ទី នៅ​ខាងក្រោយ​គោក​ធ្លក តាម​បណ្តោយ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង ក្នុងភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ត្រូវ​បាន​ជនសង្ស័យ​សម្លាប់​យក​ទ្រព្យសម្បត្តិ និង​បាន​យក​កាប់​បិត​ចិតបន្លែ ដង​ជ័រ ប្រវែង​០,៣៤​សង់ទីម៉ែត្រ ចាក់​ចំ​បំពង់​.​ក ។

តាម​សេចក្តីរាយការណ៍​បន្ត​ថា សម្ភារ​ដែល​ចោរប្លន់​យក​ទៅ​បាត់​នោះ​មាន​ខ្សែ​.​កមួយ​ខ្សែ ទម្ងន់​៣​ដំឡឹង​២​ជី ចិញ្ចៀនពេជ្រ​១​វង់ ទូរស័ព្ទ​៣​គ្រឿង និង​ម៉ាស៊ីន​កាំ​មេ ១​គ្រឿង និង​លុយ​មួយ​ចំនួន​ផង​ដែ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ