ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើអី​ដូចស្រេចតែចិត្តហ្មង ពួកចិនទាំងនេះ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖​ ទីតាំង​លួចលាក់​ធ្វើ​សកម្មភាព​ជំរិត​ទារប្រាក់ និង​ឆបោក​ឆ្លង​ដែន​តាម​ប្រព័ន្ធ Internet (VOIP) ចំនួន​២​កន្លែង​នៅ​ក្នុង​ខណ្ឌទួលគោក​មួយ​កន្លែង និង​នៅ​ក្នុង​ខណ្ឌ​សែន​សុខ​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ចុះ​បង្ក្រាប ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន…

​រាជធានីភ្នំពេញ ៖​ ទីតាំង​លួចលាក់​ធ្វើ​សកម្មភាព​ជំរិត​ទារប្រាក់ និង​ឆបោក​ឆ្លង​ដែន​តាម​ប្រព័ន្ធ Internet (VOIP) ចំនួន​២​កន្លែង​នៅ​ក្នុង​ខណ្ឌទួលគោក​មួយ​កន្លែង និង​នៅ​ក្នុង​ខណ្ឌ​សែន​សុខ​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ចុះ​បង្ក្រាប ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន ប្រុស​-ស្រី​ចំនួន​១១៩​នាក់ ព្រមទាំង​ដកហូត​បាន​ឧបករណ៍​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​ធំ ។

ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចាប់ជំរិត​នេះ​ ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២២ មេ​សា ដឹកនាំ​ដោយ​លោកឧត្តម​​​សេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​នៃ​អគ្គនាយកដ្ឋានអន្តោ​ប្រវេសន៍ ក្រសួងមហាផ្ទៃ និង​មានការ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី និង​មានការ​ចូលរួម​សហការ​ពី​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ទីតាំង​ទី​១​ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​៣៨ ផ្លូវ​លេខ​៦០៦ ក្រុម​៤២ ភូមិ​៩ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ។ មុន​ការ​ឆ្មក់​ចូល​ទីតាំង​នេះ​សមត្ថកិច្ច​បាន​ឡោម​ព័ទ្ធ និង​ឆែកឆេរ​នៅ​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច ដោយ​រក​ឃើញ​ជនជាតិ​ចិន​ចំនួន​៧០​នាក់ ក្នុង​នោះ​ស្រី​៤​នាក់​ដែល​កំពុង​តែ​ប្រព្រឹត្ត​បទល្មើស ហើយ​សមត្ថកិច្ច​ឃាត់ខ្លួន ព្រមទាំង​ដកហូត​យក​ម៉ាស៊ីន​ឧបករណ៍​បំ​លែង​ពី​Internet​ជា​មធ្យោបាយ​សម្រាប់​គម្រាម​ទារប្រាក់ និង​ឆបោក​ទៅ​ក្រៅប្រទេស​មួយ​ចំនួន ។ដោយ​ឡែក ទីតាំង​ទី​២​ស្ថិត​នៅ​ភូមិ​គ្រឹះ​មួយ​កន្លែង​គ្មាន​លេខ ស្ថិត​នៅ​តាម​ផ្លូវ​លេខ​១៩៧២ ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ក្បែរ​សាលាសង្កាត់ ក្នុង​ខណ្ឌ​សែន​សុខ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ធ្វើការ​ឡោម​ព័ទ្ធ និង​ឆែកឆេរ​នៅ​វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច​ថ្ងៃ​ដដែល ដោយ​រក​ឃើញ​ជនជាតិ​ចិន​ចំនួន​១២៨​នាក់ ដែល​បាន​មក​ជួល​ភូមិ​គ្រឹះ​ខាងលើ​ស្នាក់​នៅ​ក្នុង​តម្លៃ​១​ខែ​៨​ពាន់​ដុល្លារ ដោយ​កុងត្រា​រយៈពេល​៦​ឆ្នាំ ។ ប្រតិបត្តិការ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​ប្រមាណ​៩​យប់​ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៤៩​នាក់ ក្នុង​នោះ​មាន​ស្រី​១៥​នាក់ ។ នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចាប់ជំរិត​ទាំង ២​ទីតាំង សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១៩​នាក់ ក្នុង​នោះ​មាន​ស្រី​១៩​នាក់​។ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំងនេះ​ត្រូវ​បាន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

គួរ​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ត្រូវ​បាន​ក្រុម​ជន​ជំរិត​ទារប្រាក់​ឆ្លង​ដែន​ជា​ជនជាតិ​ចិន​បាន​ជ្រើសរើស​យក​សម្រាប់​ជា​សំបុក​លាក់ខ្លួន​របស់​ពួក​គេ ដោយ​បាន​មក​ជួល​ភូមិ​គ្រឹះ​និង​ផ្ទះ​វីឡា​ក្នុង​តម្លៃ​ខ្ពស់​និង​បាន​សម្ងំ ធ្វើ​សកម្មភាព​ចាប់ជំរិត​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​ណេ​ត​ឆ្លង​ដែន​ទៅ​ក្រៅប្រទេស ហើយ​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​បង្ក្រាប​​ជា​បន្តបន្ទាប់ ។

ទោះបីជា​យ៉ាងណា​ជនជាតិ​ចិន​នៅ​តែ​ជា​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ទ​និង​នៅ​តែ​បន្ត​ប្រព្រឹត្ត​ដោយ​មិន​ខ្លាចញញើត​ពី​ច្បាប់​ឡើយ ។ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ជនជាតិ​ចិន​ចំនួន​៦០​នាក់​ត្រូវ​បាន​បណ្តេញចេញ​តាម​ជើង​យន្តហោះ​ពិសេស​របស់​ប៉ូលិស​ចិន ដែល​ពួក​គេ​លើក​មុន​នេះ​ក៏​មិន​ខុស​ពី​ក្រុម​ជនជាតិ​ចិន​លើក​នេះ​ដែរ គឺ​បាន​នាំ​គ្នា​យក​របរ​ម៉ាហ្វីយ៉ា​ជា​ត្រីមុខ​នៅ​កម្ពុជា ៕ ​

អត្ថបទសរសេរ ដោយ