ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា ! មក​ដល់​ភ្លាម​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​តែ​ម្តង​

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ចង​.​ក​ធ្វើ​អត្តឃាត​មួយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​រោង​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​សំរោង ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ…

ខេត្តកំពត ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ចង​.​ក​ធ្វើ​អត្តឃាត​មួយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​រោង​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​សំរោង ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត ដែល​បង្ក​ឡើង​ដោយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ជា​ម្ចាស់​យានដ្ឋាន ។

ប្រភព​ព័ត៌មាន​បាន​និយាយ​ថា លុះ​កូនជាង​ធ្វើ​រថយន្ត​មក​ធ្វើ​រថយន្ត​ក៏​បាន​ប្រទះ​ឃើញ​ស្ត្រី​រង​គ្រោះ​ចង​.​ក​នឹង​ធ្នឹម​ស្លាប់​បាត់​ទៅ​ហើយ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្តី​ស្ត្រី​រង​គ្រោះ​ដែល​កំពុង​ដេក​នៅ​ក្នុងផ្ទះ​ម្នាក់ឯង ដែល​មិន​ទាន់​ក្រោកពីដំណេក​ផង​នោះ ។

ប្រភព​ពី​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ពិនិត្យ​សព​បាន​ឲ្យ​ដឹង​ថា តាម​ការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​អាច​ចង​.​ក​ធ្វើ​អត្តឃាត​នេះ​នៅ​ចន្លោះ​ពី​ម៉ោង​៥​ទៅ​ម៉ោង​៥​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៤ ខែមេសា​នេះ ។ ប្រភព​ពី​សមត្ថកិច្ច​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​រង​គ្រោះ​មានឈ្មោះ គា ណា អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ ហើយ​ប្តី​ឈ្មោះ គឹ​ម សុវណ្ណ អាយុ​៥៣​ឆ្នាំ មានកូន​ប្រុស​ម្នាក់ នៅ​ក្នុង​បន្ទុក ដែល​អាយុ​២៧​ឆ្នាំ ។

ប្រភព​ពី​បុរស​ជា​ប្តី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ថ្ងៃ​កើតហេតុ​ប៉ុន្មាន​ថ្ងៃមុន​នេះ​ប្រពន្ធ​របស់​គាត់​ចេះ​តែ​ត្អូញត្អែរ​ប្រាប់​បងប្អូន​សាច់ញាតិ​របស់​ខ្លួន​ថា គាត់​ពិបាកចិត្ត​ណាស់​រាល់​ថ្ងៃនេះ រូប​គាត់​ជា​ប្តី​ក៏​បាន​និយាយ​ថា កុំ​ពិបាក​អីយើ​ង​រួច​គ្រោះ​អស់​ទៅ​ហើយពី​ព្រោះ កាលពី​បី​ខែ​មុន​នេះ​ស្ត្រី​រង​គ្រោះ​បាន​បើករថយន្ត​បុក​គេ​ម្តង នៅ​ភូមិ​ត្រ​សេក​កោង ឃុំ​ថ្មី ស្រុក​ទឹកឈូ ហើយ​បាន​សង​ថ្លៃ​ម៉ូតូ​ជន​រង​គ្រោះ​អស់​ជាង​២០០០​ដុល្លារ តាំងពី​ពេល​នោះ​មក​ស្ត្រី​រង​គ្រោះ​ចេះ​តែ​ត្អូញ​ប្រាប់​ប្តី និង​បងប្អូន​សាច់ញាតិ​របស់​ខ្លួន​ថា ពិបាកចិត្ត​រហូត ។ ប៉ុន្តែ​គ្មាន​អ្នក​ណា​ម្នាក់​ចាប់អារម្មណ៍​ថា​មាន​កម្រោល​នោះ​ទេ ទើបតែ​ពេល​ស្ត្រី​រូប​នេះ​ចង​.​ក​សម្លាប់​ខ្លួន ទើប​មាន​បងប្អូន​សាច់ញាតិ​សន្និដ្ឋាន​ថា មក​ពី​កម្រោល ។

​សមត្ថកិច្ច​ដែល​ពិនិត្យ​សព​បាន​ឲ្យ​ដឹង​ថា សព​ពិតជា​ចង​.​ក​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន ដោយនៅ​លើ​ដងខ្លួន​សព​គ្មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ឡើយ ។ ក្រោ​ពី​ពិនិត្យ​រួចរាល់​ក៏​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ