ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mourinho បើកផ្លូវ​ឲ្យ Anthony ដើរ​ចេញ​តាម​សម្រួលអត់បង្ខំ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Team Talk បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​បិសាច​ក្រហម Jose Mourinho ឯកភាព​ថា​នឹង​ឲ្យ Anthony Martial…

តាម​ប្រភព​ព័ត៌មាន Team Talk បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​បិសាច​ក្រហម Jose Mourinho ឯកភាព​ថា​នឹង​ឲ្យ Anthony Martial ដើរ​ចេញ​ប្រសិនបើ​រូបគេ​ចង់ ។ អតីត​កីឡាករ​ក្លិប Monaco ដែល​ធ្លាប់​ជា​កីឡាករ​ថ្លៃ​ជាងគេ​ក្នុង​ស្រទាប់​យុវវ័យ​ធ្លាក់​កូដ​ខ្លះ​ដែរ​នៅ​ក្នុង​ក្លិប​បិសាច​ក្រហម ។ ក្រោយ​ពី​មាន​វត្តមាន Alexis Sanchez មក​ក្នុង​ក្លិប​មក Anthony កាន់តែ​អន់ចិត្ត​ខ្លាំង​ហើយ​គិត​ចង់ទៅ​រក​ក្លិប​ផ្សេង ។

នៅ​ក្នុង​របាយការណ៍​ចុះ​ផ្សាយ​ដោយ Sunday Times បាន​ឲ្យ​ដឹង​ថា Mourinho បាន​ហៅ Anthony មក​និយាយ​រឿង​ក្នុង​ចិត្ត និង​បាន​បង្ហើប​ថា​ខ្លួន​នឹង​មិន​ឃាត់​ទេ ប្រសិនជា​ចង់​ចេញ​នៅ​រដូវ​កាល​ក្រោយ​នេះ ។ អ្នកចាត់ការ​ជនជាតិ​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ​ទទួលស្គាល់​ថា ខ្លួន​ពិតជា​មិន​បាន​សូវ​ឲ្យ Anthony ចូល​ប្រកួត​មែន​នៅ​រដូវ​កាល​នេះ ។ វា​ក៏​ដោយសារ​តែ​កីឡាករ​នៅ​ក្នុង​ក្រុម​ដល់​ទៅ​២២​នាក់ ហើយ​លោក​អាច​រើស​យក​មក​តែ​១១​នាក់​ទេ​សម្រាប់​ការ​១​ប្រកួត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Anthony សព្វ​ថ្ងៃនេះ​ជា​គោលដៅ​របស់ Chelsea និង Tonttenham ។ តែ​រូបគេ​នឹង​អាច​ទៅ​លេង​ឲ្យ​ក្លិប​កាំភ្លើង​ធំ Arsenal នៅ​រដូវ​កាល​ក្រោយ​នេះ​ដោយសារ​តែ​វា​ជា​ជម្រើស​ទី​របស់​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ