ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតជើងខ្លាំងប្រេស៊ីលថា Neymar ត្រូវ​តែ​ចូល​លេង​ឲ្យ Real Madrid បើ​ចង់​ខ្លាំង​ផ្តាច់​គេ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ជឿជាក់​ថា Neymar នឹង​មិន​ក្លាយជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​ឡើយ ប្រសិនបើ​នៅ​លេង​ឲ្យ PSG ។ រូបគេ​ត្រូវ​តែ​ចាកចេញ​ទៅ​កាន់​ក្លិប​អធិរាជ​ស…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ជឿជាក់​ថា Neymar នឹង​មិន​ក្លាយជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​ឡើយ ប្រសិនបើ​នៅ​លេង​ឲ្យ PSG ។ រូបគេ​ត្រូវ​តែ​ចាកចេញ​ទៅ​កាន់​ក្លិប​អធិរាជ​ស Real Madrid ដើម្បី​សម្រេច​ក្តី​បំណង​នេះ ។

Rivaldo ដែល​ជា​អតីត​ជើង​ខ្លាំង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល និង​ក៏​ជា​អតីត​កីឡាករ​ក្លិប​អ្នកមាន​បុណ្យ Barcelona ប្រាប់​ថា Neymar គួរតែ​ទៅ​លេង​ឲ្យ Real Madrid ដើម្បី​ឲ្យ​ក្លាយជា​កីឡាករ​លេចមុខ​ជាងគេ ។ អតីត​កីឡាករ​អាយុ​៤៦​ឆ្នាំ​រូប​នេះ​បាន​និយាយ​ប្រាប់ GloboExporte ថា «​ខ្ញុំ​ហ៊ាន​និយាយ​ថា Neymar អាច​នឹង​ក្លាយជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​បាន ។ តែ​ខ្ញុំ​ជឿ​ថា ប្រសិនបើ​រូបគេ​នៅ​តែ​លេង​នៅ PSG នោះ​វា​នឹង​មិន​អាច​កើតឡើង​ឡើយ ។ គេ​ត្រូវ​តែ​ចាក​ចេញពី PSG ហើយ​ទៅ​លេង​ឲ្យ Real ដែល​ជា​ក្លិប​ពោរពេញ​ដោយ​ការ​ប្រកួតប្រជែង​» ។

គួរ​បញ្ជាក់​ថា Neymar លេង​បាន​យ៉ាង​ល្អ​ជូន​ក្លិប PSG នៅ​មុន​ពេល​រង​របួស​ដេកពេទ្យ ។ អស់​រយៈពេល​ជា​ច្រើន​ខែ​ថ្មី​ៗ​នេះ​រូបគេ​មិន​បាន​ចូល​ប្រកួត​ឡើយ ដោយសារ​តែ​ត្រូវ​សម្រាក​ឲ្យ​ឆាប់​ជា​របួស​ដើម្បី​ចូល​ប្រកួត​នៅ World Cup រុ​ស្ស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ