ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​​ជួប​បញ្ហា

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ និង​ផ្លូវទឹក​ផ្សេង​ៗ​របស់​ប្រទេស​វៀត​ណាម​​បន្ត​ជួប​ប្រទះ​បញ្ហា​កង្វះខាត​កំពង់​ផែ​ដែល​មាន​ចីរភាព និង​ការ​រៀបចំ​ផែនការ​សម្រាប់​ឃ្លាំង​កុងតឺន័រ​ផង​ដែរ ។ លើស​ពី​នេះ បញ្ហា​ផ្សេង​ទៀត​ដូច​ជា កា​រត​ភ្ជាប់​ការ​ដឹក​ជញ្ជូន​នៅ​មាន​កម្រិត និង​ការ​ចំណាយ​ខ្ពស់​ក្នុង​ផ្នែក​ដឹក​ជញ្ជូន​ផង​ដែរ…

ទីក្រុង​ហាណូយ ៖ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ និង​ផ្លូវទឹក​ផ្សេង​ៗ​របស់​ប្រទេស​វៀត​ណាម​​បន្ត​ជួប​ប្រទះ​បញ្ហា​កង្វះខាត​កំពង់​ផែ​ដែល​មាន​ចីរភាព និង​ការ​រៀបចំ​ផែនការ​សម្រាប់​ឃ្លាំង​កុងតឺន័រ​ផង​ដែរ ។ លើស​ពី​នេះ បញ្ហា​ផ្សេង​ទៀត​ដូច​ជា កា​រត​ភ្ជាប់​ការ​ដឹក​ជញ្ជូន​នៅ​មាន​កម្រិត និង​ការ​ចំណាយ​ខ្ពស់​ក្នុង​ផ្នែក​ដឹក​ជញ្ជូន​ផង​ដែរ ។

នា​ពេល​ថ្មី​ៗ​នេះ លោក​អនុរដ្ឋមន្ត្រី​ដឹក​ជញ្ជូន Nguyen Nhat បាន​ទទួលស្គាល់​ថា ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​នៅ​ក្នុង​ប្រទេស គឺ​នៅ​តែ​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​ផ្លូវទឹក​ធម្មជាតិ ខណៈ​រដ្ឋាភិបាល​វៀតណាម​មាន​ថវិកា​មិន​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ឲ្យ​ផ្លូវទឹក​ទាំងនោះ​ផ្តល់​សេវា​កម្ម​ដល់​នាវា​ធំ​ៗ​ឡើយ ។

លោក​បាន​មាន​ប្រសាសន៍​កាលពី​ស​ប្តា​ហ៍​មុន​ថា ៖« ជា​រៀង​រាល់​ឆ្នាំ ប្រទេស​វៀតណាម​បាន​ចំណាយ​ទឹកប្រាក់​អស់​រាប់​លាន​ដុល្លារ​ក្នុង​ការ​បូម​ខ្សាច់​ទន្លេ និង​មាត់សមុទ្រ ។ ដូច្នេះ ពួក​គេ​គ្មាន​ធនធាន​គ្រប់គ្រាន់​ដើម្បី​ស្វែងរក​ជម្រើស​ថ្មី​ទេ » ។

លោក Nguyen Nhat ទទួលស្គាល់​ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក​របស់​ខេត្ត​-​ក្រុង​ទាំង​៦៣ នៅ​មិន​ទាន់​អភិវឌ្ឍន៍​ឡើយ ។ លើស​ពី​នេះ ប្រទេស​វៀតណាម​មាន​ប្រព័ន្ធ​ផ្លូវទឹក​តាម​គម្រោង​តែ​១៥​ប៉ុណ្ណោះ មាន​ន័យ​ថា ផ្លូវទឹក​តាម​ទន្លេ និង​សមុទ្រ​ផ្សេង​ទៀត នៅ​មាន​ភាព​ច្របូកច្របល់​នៅឡើយ ។

បញ្ហា​ធំ​មួយទៀត​ដែល​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ជា​ច្រើន​ជួប​ប្រទះ​នោះ គឺ​កំពង់​ផែ​សុទ្ធតែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​កណ្តាល និង​ក្នុង​តំបន់ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទាំង​នេះ​ត្រូវ​ចំណាយពេល និង​ថវិកា​កាន់តែ​ច្រើន​ឡើង ។

លោក Mai Le Loi នាយក​គ្រប់គ្រង​ក្រុមហ៊ុន Vinalines Logistics Vietnam បាន​មាន​ប្រសាសន៍​ថា បញ្ហា​ធំ​មួយទៀត គឺ​វិស័យ​ដឹក​ជញ្ជូន​នេះ​មិន​អា​ចត​ភ្ជាប់​ជាមួយ​ផ្លូវគោក​បាន​ឡើយ ។ លើស​ពី​នេះ ផ្លូវទឹក​របស់​វៀតណាម​ភាគច្រើន​បាន​ជួប​ប្រទះ​នឹង​ការ​កម្រិត​កម្ពស់​សម្រាប់​ស្ពាន ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ