ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹក​អាណិត​ក្មេង​ស្រី​នោះ ដល់​ពេល​ឲ្យ​នាង​ធ្វើការ​បែរជា​លួច​ធ្វើ​អី​ផ្សេង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​ជំទង់​ម្នាក់ ទើបតែ​អាយុ​១៥​ឆ្នាំ ទៅ​សុំ​កន្លែង​លក់​ស៊ុប​គោ​នៅ​ក្នុង​ម​ជ្ឃ​មណ្ឌល​កោះ​ពេជ្រ​ធ្វើការ តែ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ស្រាប់តែ​បែកគំនិត​ឆ្លៀត​ឪ​កាស​ម្ចាស់​ហាង​អត់​នៅ ក៏​លួច​យក​ស្រា​បៀរ​អស់​២​កេះ និង​ទឹកអប់​ទុក​បាញ់​ម្រេញគង់វាល ត្រូវ​ម្ចាស់​ហាង​តាម​ទាន់​ចាប់​បាន​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់​យក​ទៅ​អប់រំ ។…

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​ជំទង់​ម្នាក់ ទើបតែ​អាយុ​១៥​ឆ្នាំ ទៅ​សុំ​កន្លែង​លក់​ស៊ុប​គោ​នៅ​ក្នុង​ម​ជ្ឃ​មណ្ឌល​កោះ​ពេជ្រ​ធ្វើការ តែ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ស្រាប់តែ​បែកគំនិត​ឆ្លៀត​ឪ​កាស​ម្ចាស់​ហាង​អត់​នៅ ក៏​លួច​យក​ស្រា​បៀរ​អស់​២​កេះ និង​ទឹកអប់​ទុក​បាញ់​ម្រេញគង់វាល ត្រូវ​ម្ចាស់​ហាង​តាម​ទាន់​ចាប់​បាន​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់​យក​ទៅ​អប់រំ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ​កោះ​ពេជ្រ នៅ​ចំណុច​ហាង​ស៊ុប​គោម​ហា​លាប ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនសង្ស័យ​មានឈ្មោះ ឌេ​ន សុភា អាយុ​១៥​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។
តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ឈ្មោះ ឈ​ន វួ​ច​លាង ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​ជា​ថៅកែ​ហាង​នៅ​កើតហេតុ​ខាងលើ ស្នាក់​នៅផ្ទះ​លេខ​1071A ផ្លូវជាតិ​លេខ​២ ភូមិ​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​ជនសង្ស័យ​ខាងលើ​នេះ​បាន​មក​សុំ​គាត់​ចូល​ធ្វើការ​ដោយសារ គាត់​ខ្វះ​បុគ្គលិក​ផង​នោះ ហើយ​អាណិត​ក្មេង​ស្រី​នោះ​ក៏​ព្រម​ទទួល​ឲ្យ​ចូល​ការ​នៅ​ហាង​ស៊ុប​គោ​របស់​គាត់​នឹង​ឲ្យ​បាយ​ទឹក​២​ពេល ប្រាក់ខែ​ជាង​100​ដុល្លារ ខណៈ​ពេល​ចូល​ធ្វើការ​ហើយ​បាន​២​ថ្ងៃ មុន​គាត់​មានការ​រវល់​មិន​បាន​លក់​ក៏​បិទ​ហាង លុះ​ពេល​ដល់​ថ្ងៃ​គាត់​បើកហាង​វិញ​ក៏​បាត់​ស្រា​បៀរ​អស់​២​កេះ និង​ឃើញ​យក​មី​ហូប​រាយ​ពេញ​ហាង​រួម​នឹង​បាត់​ទឹកអប់​ដែល​ទុក​បាញ់​ម្រេច​គង់វាល​គាត់​ក៏​បាន​តាមដាន​ឃើញ​ជនសង្ស័យ​អត់​មក​ធ្វើការ ហើយ​បែរជា​ទៅ​ធ្វើការ​នៅ​កន្លែង ទើប​គាត់​ចាប់ខ្លួន រួច​ក៏​នាំ​ទៅ​ឲ្យ​សន្តិសុខ​កោះ​ពេជ្រ​ឆែក​កាបូប​មើលឃើញ​ទឹកអប់​២​ទៅ​៣​ដប​ដែល​គាត់​ទុក​បាញ់​ឲ្យ​ម្រេញគង់វាល ភ្លាម​ៗ​នោះ​ដែល​ក៏​នាំ​ខ្លួន​មក​ប៉ុស្តិ៍​ទន្លេ
បា​សាក់ ដើម្បី​ឲ្យ​សមត្ថកិច្ច​សួរនាំ ។

ក្រោយ​ពេល​កើតហេតុ​ម្ចាស់​ហាង​ស៊ុប​គោម​ហា​លាប​គាត់​អាណិត​ក្មេង​ស្រី​នោះ មិន​បាន​ដាក់​ពាក្យបណ្តឹង​នោះ​ទេ គ្រាន់តែ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំ រួច​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ