ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់ដំបង អស់ពីបាត់ម៉ូតូ លើក​នេះ​​បាត់​​ឡាន​​ម្តង​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ជន​មិន​ស្គាល់​មុខ​បាន​លួច​រថយន្ត​មួយ​​គ្រឿង ដែល​គេ​​ស​និ្ន​ដ្ឋា​ន​ថា អាច​​កើត​ឡើង​នៅ​ម៉ោង​០២​រំលងអ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​២៤ ​មេ​សា ស្ថិត​នៅ​ក្បែរ​ផ្សារមោង​​ថ្មី ដែល​ម្ចាស់​ចត​ទុក​នៅ​ខាង​មុខ​ផ្ទះ…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ជន​មិន​ស្គាល់​មុខ​បាន​លួច​រថយន្ត​មួយ​​គ្រឿង ដែល​គេ​​ស​និ្ន​ដ្ឋា​ន​ថា អាច​​កើត​ឡើង​នៅ​ម៉ោង​០២​រំលងអ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​២៤ ​មេ​សា ស្ថិត​នៅ​ក្បែរ​ផ្សារមោង​​ថ្មី ដែល​ម្ចាស់​ចត​ទុក​នៅ​ខាង​មុខ​ផ្ទះ ​ក្នុងភូមិ​មោង ឃំ​ុ​មោង ស្រុក​មោងប្ញស្សី​។

សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ទៀត​ថា រថយន្ត​នោះ​ម៉ាក​កាមរី (​បា​ឡែ​ន​) ពណ៌​ទឹកប្រាក់ ស៊េរី២០០២ ពាក់​ស្លាក​លេខ ភ្នំពេញ2W-8503 ដែល​​មាន​ម្ចាស់​ឈ្មោះផេង សេង ភេទ​ប្រុស ​អាយុ​៣៨ឆ្នាំ រស់នៅ​ភូមិ​មោង ឃំ​ុ​មោង​ស្រុក​មោងប្ញស្សី​ ។

បើ​តាម​ម្ចាស់​រថយន្ត​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ពេល​ងើប​ពី​ដំណេក​ចេញ​មក​ក្រៅ ​ស្រាប់តែ​មិនឃើញ​រថយន្ត​ដែល​គាត់​ចត​ទុក​នៅ​ខាង​មុខ​ផ្ទះ ទើប​មានការ​ភ្ញាក់ផ្អើល ​និង​ប្ដឹង​ទៅ​សមត្ថកិច្ច​តែ​ម្ដង​ទៅ​ ។ គាត់​សង្ស័យ​ចោរ ​បាន​លួ​យ​យក​រថយន្ត​គាត់​នៅ​វេលា​រំលង​អ​ធ្រា​ត្រ ដែល​ពេល​ស្ងាត់​មនុស្ស​ធ្វើ​ដំណើរ​ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា គេ​មិន​ទាន់​មាន​តម្រុយ​អំពី​មុខសញ្ញា​ជន​ប្រ​ព្រឹ​ត្ត​នោះ​នៅឡើយ​ទេ ហើយ​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​សួរនាំ​ជន​រង​គ្រោះ និង​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ​ ។

ព័ត៌មានលម្អឹតមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ