ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​បើករថយន្ត​លឿន​ពេក​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារជើង

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រថយន្ត​មួយ​គ្រឿង​បាន​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​ដោយសារ​ជនជាតិ​ចិន​ម្នាក់​បើកបរ​ក្នុង​ល្បឿន​លឿន​ពេក​បាត់​ម្ចាស់​ការ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​អ្នក​ដទៃ​រងគ្រោះថ្នាក់​ឡើយ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ខ្លួនឯង​នេះ កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមេសា…

ខេត្តរតនគិរី ៖ រថយន្ត​មួយ​គ្រឿង​បាន​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​ដោយសារ​ជនជាតិ​ចិន​ម្នាក់​បើកបរ​ក្នុង​ល្បឿន​លឿន​ពេក​បាត់​ម្ចាស់​ការ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​អ្នក​ដទៃ​រងគ្រោះថ្នាក់​ឡើយ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ខ្លួនឯង​នេះ កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​សា​យ៉ស់ ឃុំ​កា​ឡែ​ង ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

មន្ត្រី​នគរបាល​ឃុំ​កា​ឡែ​ង បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​ឈ្មោះ លី គី​ង​ហួរ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ចិន រង​របួសស្រាល មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ជី​ង​សុង​រី បើករថយន្ត​ម៉ាក​ធុន​ត្រា ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AP-៣៩១៣ ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​ជី​ង​សុង​រី ស្ថិត​នៅ​ភូមិ​ប៉ាត​ត់ ឃុំ​សេ​ដា ស្រុក​លំ​ផាត់ ខេត្តរតនគិរី បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​មិន​មាន​អ្នក​រួម​ដំណើរ​នៅ​ក្នុង​រថយន្ត​នោះ​ទេ ។

ក្រោយ​កើតហេតុ នគរបាល​មូលដ្ឋាន​បាន​ចុះ​មក​ត្រួតពិនិត្យ​ឃើញ ហើយ​ក៏​ត្រលប់​ទៅ​វិញ ហើយ​ម្ចាស់​បាន​ជួល​រថយន្ត​ស្ទួ​ចម​ក​ស្ទួ​ច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ