ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​មិនដឹង​ថា បើក​បែប​ណា​ទេ​នេះ (មានវីដេអូ)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយសារ​អ្នកបើកបរ​រថយន្ត​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បណ្តាល​ឲ្យ​ទៅ​បុក​ផ្លា​ក​ប៉ាណូ​អបអរ​ឆ្នាំ​ថ្មី​របស់​សាលាក្រុង​តា​ខ្មៅ រង​ការ​ខូចខាត និង​របួស​មនុស្ស​ពីរ​នាក់​មាន​ធ្ងន់ និង​ស្រាល ។ ហេតុការណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨​និង​០៥​នាទី ថ្ងៃ​ទី​២៣…

ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយសារ​អ្នកបើកបរ​រថយន្ត​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បណ្តាល​ឲ្យ​ទៅ​បុក​ផ្លា​ក​ប៉ាណូ​អបអរ​ឆ្នាំ​ថ្មី​របស់​សាលាក្រុង​តា​ខ្មៅ រង​ការ​ខូចខាត និង​របួស​មនុស្ស​ពីរ​នាក់​មាន​ធ្ងន់ និង​ស្រាល ។ ហេតុការណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨​និង​០៥​នាទី ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​រង្វង់​មូល​ព្រែក​សំរោង លើ​ផ្លូវ​115 ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

លោក​វរសេនីយ៍​ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​១- ឈ្មោះ រស់ វិសាល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នឹង​អ្នក​រួម​ដំណើរ​ពីក្រោយ​ម៉ូតូ​ឈ្មោះ រស់ សាក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ អ្នក​ទាំង​ពីរ មាន​ទីលំនៅ​ភូមិ​គ្រួ​ស ឃុំ​អង្កាញ់ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

លោក​អធិការ​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត ពណ៌​ត្រេ​អ៊ី ពាក់​ផ្លា​ក​លេខ ខេមរភូមិន្ទ 3-1479 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​គេច​បាត់​) បើកបរ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​បាន​បុក​ផ្លា​ក​ប៉ាណូ​អបអរ​ឆ្នាំ​ថ្មី​របស់​សាលាក្រុង​តា​ខ្មៅ បណ្តាល​ឲ្យ​បាក់ រួច​ផ្លា​ក​ប៉ាណូ​បាន​អូស​ជាប់​តាម​រថយន្ត​ទៅ​ប៉ះ​ម៉ូតូ C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GP-8815 (​មាន​មួក​តែ​គ្មាន​កញ្ចក់​មើល​ក្រោយ​) បើកបរ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច អ្នកបើកបរ​ឈ្មោះ រស់ វិសាល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​របួសធ្ងន់​)​មាន​ទីលំនៅ​ភូមិ​គ្រួ​ស ឃុំ​អង្កាញ់ ស្រុក​បាភ្នំ ខេត្តព្រៃវែង​នឹង​អ្នក​រួម​ដំណើរ​ពីក្រោយ​ម៉ូតូ​ឈ្មោះ រស់ សាក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា រង​របួសស្រាល​ត្រូវ​បាន​រថយន្ត​របស់​ស្នងការដ្ឋាន​ខេត្ត​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ ។

ចំណែក​ម​ធ្យោ​យ​បាយ​ទាំង​២ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ឃាត់​យក​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ