ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាកសពឃាតករ វា​​គួរតែ​អណ្តែតឡើងហើយមកទល់ពេល​នេះ…!

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ គិត​មក​ទល់​ព្រឹក​ថ្ងៃ​ទី​២៤ មេ​សា នេះ គឺ​នៅ​មិន​ទាន់​រក​ឃើញ​សាកសព​ជនសង្ស័យ​ដែល​បាន​លោត​ពីលើ​ស្ពាន​ត្សឹ​បា​សា​នៅឡើយ គិត​ចាប់តាំងពី​ថ្ងៃ​កើតហេតុ​នៃ​អំពើ​ឃាតកម្ម​ដ៏​សាហាវឃោរឃៅ​មួយ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ ហ៊ុន សែន…

ខេត្តព្រៃវែង ៖ គិត​មក​ទល់​ព្រឹក​ថ្ងៃ​ទី​២៤ មេ​សា នេះ គឺ​នៅ​មិន​ទាន់​រក​ឃើញ​សាកសព​ជនសង្ស័យ​ដែល​បាន​លោត​ពីលើ​ស្ពាន​ត្សឹ​បា​សា​នៅឡើយ គិត​ចាប់តាំងពី​ថ្ងៃ​កើតហេតុ​នៃ​អំពើ​ឃាតកម្ម​ដ៏​សាហាវឃោរឃៅ​មួយ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ ហ៊ុន សែន កំពង់ចម្លង កាលពី​រសៀល​ថ្ងៃ​ទី​១៩ មេ​សា កន្លង​មក ដែល​ជនសង្ស័យ​ជា​ឃាតករ ឈ្មោះ​ឥន ដា​រ៉ា​ឆៃ​រ៉ាត់ បាន​កាប់​ប្រហារ​ទៅ​លើ​អតីត​ប្រពន្ធ​ស្លាប់​ភ្លាម​ៗ​ក្នុង​ថ្លុកឈាម រួច​បានរ​ត់ទៅ​លោត​ពីលើ​ស្ពាន​ត្សឹ​បា​សា​ចូល​ទឹកទន្លេ ដើម្បី​សម្លាប់​ខ្លួន ។

ដោយសារ​តែ​រឿង​ឃាតកម្ម​នេះ គួរ​ឱ្យ​រន្ធត់​និង​សាហាវ​ខ្លាំង​ពេក បាន​ធ្វើ​ឱ្យ​ដក់​ជាប់​នៅ​ក្នុង​អារម្មណ៍​របស់​មហាជន ហើយ​គ្រប់​គ្នា​សុទ្ធតែ​ចង់​ដឹង​ថា តើ​ជនល្មើស ឥន ដា​រ៉ា​ឆៃ​រ៉ាត់ នៅ​រស់ ឬ​ក៏​ស្លាប់? ប៉ុន្តែ​សំណួរមួយ​នេះ រហូត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ចម្លើយ​នៅឡើយ​ទេ ។ ផ្ទុយ​ទៅ​វិញ បែរជា​លេចឮ​នូវ​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​ជា​ច្រើន ដែល​សុទ្ធតែ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដោយ​ខ្លះ​និយាយ​ថា ជនសង្ស័យ​មិន​ទាន់​ស្លាប់​ទេ ហើយ​បាន​រត់គេច​ខ្លួន​ទៅ​ប្រទេស​ថៃ​បាត់​ហើយ ។ ចំណែក​ខ្លះ​ទៀត​និយាយ​ថា ជនសង្ស័យ​ស្លាប់​ហើយ ឯ​សាកសព​បាន​អណ្តែត​តាម​ទឹក​ចូល​ទៅ​ក្នុង​ប្រទេស​ហើយ ។

ចុង​ក្រោយ​ថ្មី​ៗ​នេះ ក៏​លេច​ចេញ​នូវ​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​មួយ​ថ្មី​ទៀត ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ដល់​មហាជន​សា​ជា​ថ្មី ដោយ​មាន​អ្នកខ្លះ​អះអាង​ថា ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន កាលពី​រសៀល​ថ្ងៃ​ទី​២១ មេ​សា នៅ​លើ​កោះ​តា​ជោ ក្នុង​ទន្លេមេគង្គ ក្នុងស្រុក​លើក​ដែក ខេត្តកណ្តាល ព្រមទាំង​មាន​អ្នក​ថត​ពី​សកម្មភាព​ដែល​សមត្ថកិច្ច​ចាប់​បាន​ជនសង្ស័យ​បង្ហោះ​ក្នុង​ហ្វេ​ស​បុក​ថែម​ទៀត​ផង​។

ជុំវិញ​ការ​ភ្ញាក់ផ្អើល​លើ​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​ទាំងនេះ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​លើក​ដែក​បញ្ជាក់​ឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ ជនសង្ស័យ ឥន ដា​រ៉ា​ឆៃ​រ៉ាត់ ស្លាប់​ឬ​រស់ នៅ​មិន​ទាន់​អាច់​កំណត់​បាន​នោះ​ទេ ព្រោះ​រក​មិន​ទាន់​ឃើញ​ទាំង​មនុស្ស​និង​សាកសព ។ ប៉ុន្តែ​សមត្ថកិច្ច​នៅ​តែ​បន្ត​ជួល​អ្នកជំនាញ​មុជទឹក ចុះ​រាវរក​នៅ​ក្រោម​ស្ពាន​ត្សឹ​បា​សា ត្រង់​បរិវេណ​ទីតាំង​ដែល​ជន​នោះ​លោត​ធ្លាក់​ចុះ ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​០២ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៩ មេ​សា ជនសង្ស័យ ឥន ដា​រ៉ា​ឆៃ​រ៉ាត់ អាយុ​២១​ឆ្នាំ បាន​ស្ទាក់​កាប់​ប្រហារ​ទៅ​លើ​នារី​រង​គ្រោះ​ដែល​ត្រូវជា​អតីត​ប្រពន្ធ​ឈ្មោះ ទន់ ស្រី​ណ​យ អាយុ​២០​ឆ្នាំ កាប់​ត្រូវ​ចំ​ផ្ទៃមុខ​ចំនួន​៣​កាំបិត​ផ្គាក់ បណ្តាល​អោយ​ស្ត្រី​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈាម ដោយសារ​តែ​ខឹង​សុំ​ប្រពន្ធ​ផ្សះផ្សារ​ជា​គ្នា​វិញ​មិន​បាន ។ ហើយ​ក្រោយ​ពី​កាប់សម្លាប់​ប្រពន្ធ​រួច ជនល្មើស​បានរ​ត់ទៅ​លោត​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ត្សឹ​បា​សា ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​បាត់​ស្រមោល​ឈឹង ហើយ​រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​រក​ឃើញ​សាកសព​នៅឡើយ​ទេ ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

គួររំលឹកថា ៖

https://kohsantepheapdaily.com.kh/article/625052.html

អត្ថបទសរសេរ ដោយ