ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ដេក​យល់​សុបិន​ឲ្យ​សោះ រឿង​ចរ​ចា​ផ្នែក​នយោ​បាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស ទាមទារ​ឲ្យ​មានការ​ចរចា​ផ្នែក នយោបាយ​យ៉ាងណា​ក្តី គណបក្សកាន់អំណាច​ប្រកាស​ដាច់​ណាត់​ថា គ្មាន​ការ​ចរចា​ឡើយ​រឿង នយោបាយ​ជាមួយ​ក្រុមប្រឆាំង​នោះ​។ នេះ​បើ​តាម​អ្នកនាំពាក្យ​គណបក្សកាន់អំណាច លោក…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស ទាមទារ​ឲ្យ​មានការ​ចរចា​ផ្នែក នយោបាយ​យ៉ាងណា​ក្តី គណបក្សកាន់អំណាច​ប្រកាស​ដាច់​ណាត់​ថា គ្មាន​ការ​ចរចា​ឡើយ​រឿង នយោបាយ​ជាមួយ​ក្រុមប្រឆាំង​នោះ​។ នេះ​បើ​តាម​អ្នកនាំពាក្យ​គណបក្សកាន់អំណាច លោក សុខ​ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែមេសា​នេះ​ថា គ្មាន​ឡើយ​ការ​ចរចា​នយោបាយ​នោះ​។ នៅ​ពេល​ដែល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កំពុង​ឈាន​មក​ដល់ នា​ពេល​ឆាប់​ៗ​នេះ លោក សម រង្សី និង​បក្ខពួក​ដែល​ជា​ឧទ្ទាម​ក្រៅច្បាប់ កំពុង​តែ​ដេក​យល់​សុបិន និង​រវើរវាយ​កាន់តែ​ខ្លាំង​ឡើ​ដែរ​។ ដោយ​នឹកគិត​ថា អាច​នឹង​មានការ​ចរចា​នយោបាយ​ណាមួយ ដើម្បី​បាន​រួចខ្លួន និង​មានមុខ​ក្នុង​ការ​បោះ​ឆ្នោត​ទៀត​ផង​។ លោក​បញ្ជាក់​ថា «​នេះ​អាច​ចាត់ទុកជា​ការ​យល់​ច្រឡំ​ដ៏​ធំ​របស់ សម រង្សី និង​បក្ខពួក​ដែល​ហ៊ាន​យកពាក្យ​នេះ មក​លាតត្រដាង​ដោយ​អត្ត​នោ​ម័ត​ប្រាប់​សាធារណៈជន​នៅ​ក្រៅប្រទេស​ឲ្យ​យល់​ច្រឡំ ដើម្បី​ឆ្លៀតឱកាស​រៃ​អង្គាស​លុយកាក់​បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ »​។

លោក​បន្ត​ថា ការ​ស្រមើស្រមៃ បែប​រវើរវាយ​ដូច​មនុស្ស​កើត​គ្រុនចាញ់ និង​គ្រុនសន្ធំ​នោះ​មិន​អាច​ក្លាយទៅជា​ការ​ពិត​ឡើយ ជា​ពិសេស​នៅ​ក្នុង​ដំណាក់កាល ដែល​ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្សី កំពុង​ទទួល​បរាជ័យ​ផ្ទួន​ៗ ក្នុង​ការ​ដើរទៅ​កៀងគរ​ឲ្យ​បរទេស​មក​ដាក់​ការ គាបសង្កត់ លើ​រាជរដ្ឋាភិបាល​កម្ពុជា និង​កាត់​ជំនួយ​ផ្សេង​ៗ មិន​បាន​ផល​សោះ​នោះ​។ ដូច្នេះ ទោះបី​លោក សម រង្សី ខិតខំ​និយាយ​យ៉ាងណា​ជា​រឿង​របស់​គាត់​នេះ តែ​ការ​ពិត​គឺ​អត់​មាន​ដាច់ខាត ការ​ចរចា​នយោបាយ​ណាមួយ​ជាមួយ​ពួក​ឧទ្ទាម​ក្រៅច្បាប់ និ ង​អត់​មាន​អតីត​បក្ស​ប្រឆាំង ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​ឡើយ​។ ការ​លើក​ឡើង​របស់ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ​អះអាង​ថា សហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប បាន​ដាក់​គំនាប ដើម្បី ឲ្យ​ដំណើរការ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដំណើរការ​រលូន​ទៅ​វិញ ដោយ​មានការ​ដោះ​លែង លោក កឹ​ម សុខា មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​បោះ​ឆ្នោត​ជាដើម​។

លោក​បន្ត​ថា បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​កំពុង​តែ​គិត​ជំរុញ​ឲ្យ​កម្ពុជា​មានការ​បោះ​ឆ្នោត​ត្រឹមត្រូវ​នៅ​ពេល​ខាង​មុខ​នេះ​។ យ៉ាងណា​ក្តី​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ធ្លាប់​លើក​ឡើង​ថា បរទេស​មិន​អាច​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​នោះ​ទេ​។ លោក សម រ​ង្ស៊ី ក៏​បាន​ទទួល​ឲ្យ​មានការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​ភាគី​បរទេស មក​ចូលរួម​ទទួលស្គាល់​ផង​ដែរ​។ លោក​ក៏​បាន​ស្នើ​ឲ្យ​មានការ​លើក​ថ្ងៃ​បោះ​ឆ្នោត​ផង​ដែរ​។ ប៉ុន្តែ​លើក​ឡើង​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​បាន​កំណត់​រួច​ហើយ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​អ្នកតំណាង​រាស្ត្រ​នីតិកាល​ទី​៦ ខាង​មុខ​នេះ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ រួច​ហើយ​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ