ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មុខសញ្ញា​៣​នាក់​ជួញដូរ និង​អ្នក​ប្រើប្រាស់​គ្រឿងញៀ.ន​៦​នាក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ចំនួន​៣​នាក់ និង​អ្នក​ប្រើប្រាស់​ចំនួន​៦​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល ក្រុង​ប៉ោយ​ប៉ែ​ត ល្បាត​នៅ​ចំណុច​ឡាក់​គី ស្ថិត​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ចំនួន​៣​នាក់ និង​អ្នក​ប្រើប្រាស់​ចំនួន​៦​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល ក្រុង​ប៉ោយ​ប៉ែ​ត ល្បាត​នៅ​ចំណុច​ឡាក់​គី ស្ថិត​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ប្រទះ​ឃើញ និង​ធ្វើឃាត់​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន និង​សម្ភារ​សម្រាប់​ជក់​មួយ​ចំនួន នៅ​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨​។ សម្ភារ និង​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​កាន់​ការិយាល័យ​នគរបាល​ជំនាញ នៅ​ស្នងការដ្ឋាន នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​។

លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា​៖ មុខសញ្ញា​សង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​៣​នាក់ មានឈ្មោះ នៅ ចាន់​ហ៊ា​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​,២/-​ឈ្មោះ ភិន ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត​,៣/-​ឈ្មោះ ហេង សិលា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត និង​ចាប់​ឃា​ប់​ឃាត់ខ្លួន​អ្នក​ប្រើប្រាស់​ចំនួន​៦​នាក់​ផ្សេង​ទៀត​ផង​ដែរ​។ ជាមួយនឹង​ការ​ចុះ​បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​សង្ស័យ​ជា​ថ្នាំ​ញៀន ម្សៅ​ពណ៌​ក្រាម ចំនួន​៣​ង់​តូច និង​១​ថង់​ធំ​,​ទូរស័ព្ទ​៤​គ្រឿង ម៉ូតូ​១​គ្រឿង រួម​ទាំង​សម្ភារ​សម្រាប់​ជក់​មួយ​ចំនួន​។

ចំពោះ​លទ្ធផល ដែល​ទទួល​បាន​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បន្ទាយ​មាន​ជ័យ​។ លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​រិ​ទ្ធ ស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស បាន​បញ្ជាក់​ថា​៖ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​ទាំង​៣​នាក់ បាន​សារភាព​ថា ពួក​គេ​ធ្លាប់​ធ្វើ​សកម្មភាព​ជួញដូរ​នេះ​២​ទៅ​៣​ដង​ហើយ ចំណែក​អ្នក​ប្រើប្រាស់​ទាំង​៦​នាក់ ក៏​បាន​សារភាព​ផង​ដែរ ថា​ពួក​គេ​ធ្លាប់​ប្រើប្រាស់​ថ្នាំ​ញៀន​ជា​យូរ​ឆ្នាំ​ហើយ​ដែរ​។ បច្ចុប្បន្ន​ជនសង្ស័យ​ជា​អ្នក​ជួញដូរ និង​អ្នក​ប្រើប្រាស់​សរុប​ចំនួន​៩​នាក់ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ទាំង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ