ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុប្រធាន​អចិន្ត្រៃយ៍​រដ្ឋសភា​វៀតណាម​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈ​២​ថ្ងៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី Tong Thi Phong សមាជិក​ការិយាល័យ​នយោបាយ​បក្សកុម្មុយនិស្ត​វៀតណាម និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​រដ្ឋសភា​វៀតណាម​នឹង​អញ្ជើញ​ដឹកនាំ​គណប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៥-២៦ ខែមេសា…

រាជធានី​ភ្នំពេញ ៖ លោកស្រី Tong Thi Phong សមាជិក​ការិយាល័យ​នយោបាយ​បក្សកុម្មុយនិស្ត​វៀតណាម និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​រដ្ឋសភា​វៀតណាម​នឹង​អញ្ជើញ​ដឹកនាំ​គណប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៥-២៦ ខែមេសា ឆ្នាំ​២០១៨ ។

 

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អគ្គ​លេខារ​ដ្ឋា​ន​រដ្ឋសភា​លោក ឡេ​ង ប៉េង​ឡុ​ង​នៅ​ថ្ងៃ​ទី​២៣ ខែមេសា​នេះ ។ លោក ឡេ​ង ប៉េង​ឡុ​ង​បាន​បន្ត​ទៀត​ថា ការ​បំពេញ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ធ្វើ​ពិធី​ផ្ទេរដំណែង​ប្រធាន​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វ​រិ​ក​ពី​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​មក​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

 

ពិធី​ផ្ទេរ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វិមាន​រដ្ឋសភា​នា​រសៀល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨ ក្រោម​អធិបតេយ្យភាព​សម្តេច ហេង សំ​រិ​ន​ប្រធានរដ្ឋសភា និង​លោកស្រី Tong Thi Phong ។ តាម​កម្មវិធី​គ្រោងទុក លោកស្រី​ប្រធាន​ប្រតិភូ​នឹង​អញ្ជើញ​ចូល​គាល់​ព្រះករុណា​ព្រះបាទ​បរមនាថ ន​រោ​ត្ត ស៊ី​ហ​មុនី ជួប​សំដែង​ការ​គួរ ក៏​ដូច​ជា ជួប​សម្តែង​ការ​គួរសម​ជាមួយ សម្តេច​ហេង សំ​រិ​ន​ប្រធានរដ្ឋសភា សម្តេច​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ផង​ដែរ ៕

កែសម្រួលដោយ