ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុកបានហើយ… ជនដែលឃើញកូនក្រមុំគេ​​កំពុង​មុជទឹក​​មិនបាន

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ​៖ ​នៅរសៀល​ថ្ងៃ​ទី​២៣ ​មេសា នេះ លោក គឹ​ម ម៉េ​ង ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​ខេត្ត​ បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួនបុរស​ម្នាក់…

ខេត្តកណ្ដាល ​៖ ​នៅរសៀល​ថ្ងៃ​ទី​២៣ ​មេសា នេះ លោក គឹ​ម ម៉េ​ង ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​ខេត្ត​ បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួនបុរស​ម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធពីបទប៉ុនប៉ង​រំលោភ​សេព​សន្ថវៈ នាងក្រមុំម្នាក់ ពេល​កំពុង​ងូត​ទឹក ប៉ុន្តែ​​មិន​បាន​សម្រេច​ ព្រោះត្រូវនាង​រើ​បំរះនិងស្រែក​ ហើយត្រូវជីដូន​ឃើញ​ទាន់  ​កើតឡើងកាលពី​ថ្ងៃ​ទី​២២ ​មេសា ​ ។

ជន​ត្រូវ​ចោទខាងលើ ​ឈ្មោៈ​ហន ហាន ​អាយុ​២៧​ឆ្នាំ ជាកម្មករ​សំណង់ មានទីលំ​នៅ​ភូមិ​ពាម ឃុំ​រកា​កោង​១ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ​។ ដោយឡែក​នារី​អាយុ​១៨​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​អន​ឡាញ ​។

បើតាម​នគរបាល​បានឱ្យ​ដែរ​​ថា  កាលពីថ្ងៃ​ល្ងាច​ថ្ងៃ​ទី​២១ ​មេសា ​នារី​​រង​គ្រោះ​បាន​ចងពុង​សា​រ៉ុ​ង​កៅស៊ូ​មុជ​ទឹ​ក​ពាង​​មុខ​តូប​ដូនជី​ក្នុង​វត្ត​ពាម​មង្គល​ ក្នុងភូមិ​ពាម​ឃុំ​រកា​កោ​០១  ។ ក្រោយ​មក​ជន​រង​គ្រោះ​ បាន​អង្គុយ​ដុស​ធ្មេញ នៅ​ពេល​នោះ​ជនសង្ស័យ​បាន​យក​សំ​ពុត​ងូត​ព្រៈ​សង្ឃ​បត់​ជា​បួន ផ្នត់​មក​គ្រប​លេ​ី​ក្បាល​នឹង​មុខ​ជន​នារីគ្រោះ​ ហេ​ី​យ​យកដៃ​ខ្ទប់មាត់​នឹង​រិ​ត.ក​​ ក្នុង​គោលបំណង​ចាប់រំលោភ​នាង​ ។ តែ​​សកម្មភាព​នោះ ត្រូវជន​រង​គ្រោះ​បាន​វៃ​ពាង​ទឹក ​នឹង​រេ​ី​បំរះ​ដួល​ទៅ​លេ​ី​ភក់ ។ ក្នុង​ពេល​នោះ​ ​ជីដូន​ជន​រង​គ្រោះ​បាន​ឃេ​ី​ញ​ជនសង្ស័យ​កំពុង​ចាប់​ជេ​ី​ង​លេ​ី​ក​បី​ជន​រង​គ្រោះ​ គាត់​បាន​ស្រែក​ឆោឡោ​ថា​ «ចោរ​ៗ»​ ​ពេល​នោះ​ជនសង្ស័យ​ បាន​ទំលាក់​នាង​ចុះ​ ហេ​ី​យរ​ត់ទៅ​ទិស​ខាង​ជេ​ី​ង​បាត់ តែក្រោយមកក៏បានឃាត់ខ្លួនវិញ ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។
​​

អត្ថបទសរសេរ ដោយ