ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ពេល​១០​នាទី​រក​ឃើញ​ចិញ្ចៀនពេជ្រ​ក្នុង​គំនរ​សំរាម

5 ឆ្នាំ មុន

ចិន​ ៖ តាម​ប្រភព​ព័ត៌មាន Medium បាន​ឲ្យ​ដឹង​ថា បុគ្គលិក​ប្រមូល​សំរាម​ម្នាក់ មាន​សមត្ថភាព​អាច​រក​ចិញ្ចៀនពេជ្រ​ដែល​បាត់បង់​ក្នុង​សំរាម​៤​តោន​បាន ដោយ​ប្រើ​ពេល​ត្រឹមតែ​១០​នាទី​។ កាលពី​ស​ប្តា​ហ៍​មុន ម្ចាស់​ហាង​ពេជ្រ​មួយ​កន្លែង​នៅ​សៀង​ហៃ…

ចិន​ ៖ តាម​ប្រភព​ព័ត៌មាន Medium បាន​ឲ្យ​ដឹង​ថា បុគ្គលិក​ប្រមូល​សំរាម​ម្នាក់ មាន​សមត្ថភាព​អាច​រក​ចិញ្ចៀនពេជ្រ​ដែល​បាត់បង់​ក្នុង​សំរាម​៤​តោន​បាន ដោយ​ប្រើ​ពេល​ត្រឹមតែ​១០​នាទី​។

កាលពី​ស​ប្តា​ហ៍​មុន ម្ចាស់​ហាង​ពេជ្រ​មួយ​កន្លែង​នៅ​សៀង​ហៃ ឈ្មោះ Huang បាន​បាត់​ចិញ្ចៀនពេជ្រ​មួយ​វង់ ដែល​មាន​ពេជ្រ​ទំហំ​២​កា​រ៉ាត់ តម្លៃ​១៦០០០​ដុល្លារ ដោយ​ដឹង​ថា ជ្រុះ​ចូល​ក្នុង​សំរាម​។ ជា​អកុសល សំរាម​ត្រូវ​បាន​គេ​ប្រមូល​បាត់​ទៅ​ហើយ​។ ភ្លាម​ៗ​នោះ លោក Huang បាន​ទៅ​សួរ​ខាង​ស្នាក់​ការ​ប្រមូល​សំរាម​ឲ្យ​ជួយ​រក​។

លោក Yao Weiguo ដែល​ជា​បុគ្គលិក​ប្រមូល​សំរាម​បាន​ជួយ​រក​ចិញ្ចៀន​មួយ​វង់​នោះ ដោយ ​ទៅ​រក​ក្នុង​គំនរ​សំរាម​ទម្ងន់​ជាង​៤​តោន​។ មុន​នឹង​លោក​ទៅ​រក លោក​បាន​ប្រមើល​មើល​ពី​ទីតាំង​នៃ​សំរាម ធៀប​ទៅ​នឹង​ទីតាំង​ដែល​ម្ចាស់​ហាង​ធ្វើ​បាត់​។ ចុង​ក្រោយ លោក​ចំណាយពេល​ត្រឹមតែ​១០​នាទី ក៏​ឃើញ​ចិញ្ចៀន​មួយ​វង់​នោះ​ពិតមែន​។

ម្ចាស់​ហាង​សប្បាយចិត្ត​យ៉ាង​ខ្លាំង ហើយ​ផ្តល់​រង្វាន់​ដល់ Yao ទៀត​។ តែ​លោក​ប្រកែក​មិន​យក ដោយ​និយាយ​ថា​៖ «​ត្រឹមតែ​អាច​រក​ឃើញ​វិញ​ទៅ​ល្អ​ណាស់​ហើយ​។ ការ​ជួយ​ប្រជាជន គឺជា​តួនាទី​របស់ខ្ញុំ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ